អួលដើមក ក្រោយបានស្តាប់សម្តីកុមារី យ៉ង់ ស្រីនីត រៀបរាប់ទាំងទឹកភ្នែកពីជីវិតគ្រួសាររបស់ប្អូន

សង្គម

ហ្វឺសញូសអាស៊ី

​​​​​​​​​​កុមារី យ៉ង់ ស្រីនីត ដែលកំ​​​​​​​ពុងតែឆក់យកបេះដូងមហាជន នៅលើបណ្តាញសង្គមហ្វេសបុកនោះ ក្រោយពេលមកដល់ទីក្រុងភ្នំពេញ បាននិងកំពុងត្រៀមខ្លួនជាស្រេចក្នុង ដើម្បីនាំយកនូវទេពកោសល្យរបស់ខ្លួន បង្ហាញជាផ្លូវការនៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន នៅក្នុងកម្មវិធី​​​​​​​​​​​ តូច ខ្លឹម ខ្លាំង។

ប្រិយមិត្តអាចនឹងអួលដើមក ក្រោយបានស្តាប់សម្តីកុមារី យ៉ង់ ស្រីនីត រៀបរាប់ទាំងទឹកភ្នែកពីជីវិតគ្រួសាររបស់ប្អូន ដែលឆ្លៀតពីរៀននៅសាលា ស្រីនីត បានដើរលក់ចេកចាប ដើម្បីជួយសម្រួលជីវភាពរស់នៅក្នុងគ្រួសារ ហើយបើទោះបី ប្អូនស្រី ជួបការលំបាកមួយចំនួនក្នុងជីវិតរស់នៅក៏ពិតមែន ក៏ប៉ុន្តែប្អូននៅតែមានក្តីបំណង ទៅថ្ងៃអនាគតចង់ក្លាយជាគ្រូបង្រៀន និងជាអ្នកចម្រៀង។

កុំភ្លេចរង់ចាំទស្សនានៅក្នុងកម្មវិធី«តូច ខ្លឹម ខ្លាំង» មានផ្សាយជូនរៀងរាល់ថ្ងៃ អាទិត្យចាប់ពីម៉ោង ១១ ព្រឹកតទៅ នៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន

សូមជម្រាបជូនថា ស្រីនីត ជាសិស្សរៀនថ្នាក់ទី៥ នៃសាលាបឋមសិក្សាដាក់ដាំ ស្ថិតក្នុងវ័យ ១១ឆ្នាំ មានស្រុកកំណើតនៅស្រុកកោះសូទិន ខេត្តកំពង់ចាម ប៉ុន្តែប្អូនបានផ្លាស់ទីលំនៅ និងការសិក្សាមកខេត្តមណ្ឌលគិរី។

@FirstNewsAsia