កម្ពុជាជាប់លេខ១ នៅអាស៊ី និងលេខ៣ក្នុងពិភពលោក ចំណោម១៦៦ប្រទេស ជាប្រទេសគ្រប់គ្រងស្ថានភាព និងផលប៉ះពាល់កូវីដ១៩ ល្អជាងគេ

សង្គម

ហ្វឺសញូសអាស៊ី

ការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក ​​​​​​​​​​​​នារសៀលថ្ងៃទី២០ ខែវិច្ឆិកា ​​​​​​​​​​​ឆ្នាំ២០២០ ​​​​​​​​​​​បានឲ្យដឹងថា​​​​​​​​​​​ ព្រះរាជាណាចក្រកម្ពុជា ជាប់ចំណាត់ថ្នាក់លេខ៣ ក្នុងពិភពលោក (ក្នុង​ចំណោម១៦៦ប្រទេស) ​​​​​​​​​​​​​​និងលេខ១ នៅតំបន់អាស៊ី ជាប្រទេសដែលមានស្ថានភាពគ្រប់គ្រងជំងឺកូវីដ-១៩ និងផលប៉ះពាល់ពីជំងឺបានល្អជាងគេ ​​​​​​​​​។

នេះបើតាមរបាយការណ៍ Le Bureau de Prospective Economique។

សូមជម្រាបថា គិតត្រឹមម៉ោង០៧៖០០ព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​ ស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជារកឃើញអ្នកមានវីរុសកូវីដ-១៩ មានចំនួនសរុប​​​​​​​​​​​​​​ ៣០៤នាក់ (ស្ត្រី ៦២នាក់ និងបុរស ២៤២នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយ សរុបទូទាំងប្រទេស មានចំនួន២៩៤នាក់ និងអ្នកសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ ចំនួន០៩នាក់ និងអ្នកសម្រាកព្យាបាល នៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ ចំនួន១នាក់៕​​​​​​​​​​​

@FirstNewsAsia