មុនថ្ងៃការ សន្យាថាបងស្រលាញ់អូនណាស់ ដល់ការហើយម៉េចអូនរបួសដល់ថ្នាក់ហ្នឹង!

(ខេត្តព្រះសីហនុ)៖ បុរសម្នាក់ត្រូវបាននគរបាលឃាត់ខ្លួនពីបទ ប្រើអំពើហិ.ង្សាដោយចេតនា ដោយវាយប្រពន្ធខ្លួនឯងបណ្តាលឲ្យរងរ.បួ.ស កាលពីព្រឹកថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ២០២០ ក្នុងភូមិ២ សង្កាត់៣ ក្រុងព្រះសីហនុ ព្រោះទាស់សម្ដីគ្នាបន្តិចបន្តួច។

យោងតាមរបាយការណ៍នគរបាលជំនាញបញ្ជាក់ថាជនសង្ស័យឈ្មោះ កៅ ដារា ភេទ ប្រុស អាយុ៣២ឆ្នាំ បានយកដុំឥដ្ឋវា.យក្បាលប្រពន្ធរបស់ខ្លួន ឈ្មោះ រឹម សាខន អាយុ៣៤ឆ្នាំ មុខរបរបុគ្គលិកកាស៊ីណូ ចំក្បាល ពីខាងក្រោយរងរបួ.ស.ធ្ងន់ (ដេរ២០ថ្នេរ) ដោយមូលហេតុរស់នៅមិនចុះសម្រុងនឹងគ្នា ។

ជនស.ង្ស័យត្រូវបានកម្លាំងជំនាញឃា.ត់ខ្លួន ដោយរកឃើញដែកចុងស្រួចពណ៌ខ្មៅស្រោបហ្វឺត១ដើម ជាប់នឹងខ្លួនផងដែរ ៕