សមត្ថកិច្ចកំណត់​មុខសញ្ញា​ខ្មា-ន់កាំ-ភ្លើង បាញ់សម្លា-ប់​ប៉ូលិស បាន​ហើយ

ភ្នំពេញ ៖ ក្រោយពីប្រមូលបានភស្ដុតាងបាននៅកន្លែងកើតហេតុ សាកសួរសាក្សី ឃើញហេតុការណ៍ផ្ទាល់ និង ការស៊ើបអង្កេតរយៈពេលមួយថ្ងៃនេះ ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា សមត្ថកិច្ចជំនាញ បានកំណត់មុខសញ្ញាពាក់ព័ន្ធបា-ញ់សម្លា-ប់ នាយរងការិយាល័យនគរបាលព្រហ្ម-ទណ្ឌកម្រិតស្រាល នៃ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្នុងហេតុការណ៍គ្រោះ-ថ្នាក់ចរាចរណ៍បានហេីយ ពេលនេះ សមត្ថកិច្ចកំពុងតាមប្រមាញ់ជន-ល្មើ-សដេីម្បីយកមកផ្ដន្ទាទោសតាមច្បាប់ ។

សមត្ថកិច្ចបង្ហើបថា ការតាមចាប់ខ្លួនក្រុមឃា-តករ ក៏ប្រឈមមុខនឹងគ្រោះ-ថ្នាក់ ផងដែរ ដោយសារតែក្រុមឃា-តករ មានកាំ-ភ្លើ-ងក្នុងដៃ ដែលអាចប្រទូស្តរាយនឹងគ្នា ប្រសិនបើ ប្រតិបត្តិការនេះមិនច្បាស់លាស់ និងធ្វើដោយគ្មានប្រសិទ្ធភាពទេនោះ ។

សង្ឃឹមថាមូលហេតុនៃការបា-ញ់សម្លា-ប់ករណីខាងលើនេះនឹងត្រូវបានលាតត្រដាងនៅពេលដែលសមត្ថកិច្ចឃាត់ខ្លួនបានជនល្មេីស ។

មហាជនសម្ដែងការងឿងឆ្ងល់ថា បេីគ្រាន់តែគ្រោះ-ថ្នាក់ចរាចរណ៍ធម្មតា គ្មានហេតុផលអ្វីត្រូវបា-ញ់សម្លា-ប់ទេ អាចមានហេតុផលអ្វីមួយហេីយទេីបជន-ល្មើ-សបា-ញ់សម្លា-ប់បែបនេះ ។

បើយើងមើលតាមរយៈវីដេអូដែលជន-ល្មើ-សបា-ញ់ទៅលេីជនរង-គ្រោះ គឺជន-ល្មើ-សបា-ញ់ប្រមាណ ៤ គ្រា-ប់តែប៉ុណ្ណោះ តែសំបកគ្រា-ប់មានរហូតដល់ទៅ ៩ គ្រា-ប់ ហេីយសំបកគ្រា-ប់ ៩ គ្រា-ប់នោះមិនដូចគ្នាទេ ឬមានន័យថា អាចសំបកគ្រា-ប់កាំ-ភ្លើ-ងផ្សេងគ្នា ។ ឬមួយកូនចៅរបស់ជនរង-គ្រោះ បា-ញ់តបតជាមួយជន-ល្មើ-ស ?