មិនទាន់ចប់ទេ ក្រោយមន្ត្រីលើកឡើងបែបនេះ ស្រាប់តែមានអ្នកប្រតិកម្ម ហើយមន្ត្រីថាជាការប្រមាថយ៉ាងចាស់ដៃដែលប៉ះពាល់ដល់កិត្តិយសនិងសេចក្តីថ្ងៃថ្នូរ

សមត្ថកិច្ចចម្រុះខេត្តសៀមរាបចុះត្រួតពិនិត្យទីតាំង «ស្រីនាងសម្រស់ធម្មជាតិ» ប្រឹក្សា និងនិងលក់ផលិតផលសម្រស់ធម្មជាតិ ដោយសមត្ថកិច្ចអះអាងថាការបើកអាជីវកម្ម ពុំទាន់មានលិខិតអនុញ្ញាត និងផ្សព្វផ្សាយខុសពីការពិត ព្រមទាំងបាននាំម្ចាស់ទីតាំងទៅសាកសួរបន្ថែមផងដែរ នៅល្ងាចថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០។

ជាមួយគ្នានេះដែរតាមរយៈគណនីមួយដែលមានឈ្មោះថា លី វណ្ណៈ ដែលជាមន្ត្រីពាក់ព័ន្ធនឹងករណីនេះដែរក៏បានបង្ហោះសារមួយថា

«ដាច់បាយដាច់ទឹកត្រួតពិនិត្យហាងសម្រស់ធម្មជាតិនិយាយមិនពិតបំភ្លើសការពិតវាគ្រាន់តែតែជាឱសថជំនួយសុខភាពមិនមែនអាចព្យាបាលជំងឺអោយជាទេ»

ស្រាប់តែមានអ្នកប្រតិកម្ម ដែលមន្ត្រីថាជាការប្រមាថយ៉ាងចាស់ដៃដែលប៉ះពាល់ដល់កិត្តិយសនិងសេចក្តីថ្ងៃថ្នូរបស់ខ្ញុំដែលជមន្ត្រីរាជការ។

« សូមជំរាបទៅផេកឈ្មោះ Sombo Sreyneangដែលជេរប្រមាថខ្ញុំយ៉ាងចាស់ដៃប៉ះពាល់ ដល់កិត្តិយសនិងសេចក្តីថ្ងៃថ្នូរបស់ខ្ញុំដែលជមន្ត្រីរាជការខ្ញុំជំរាបជូនលោកថាអ្វីដែលខ្ញុំPost នៅក្នុងផេករបស់ខ្ញុំអំពីសកម្មភាពខ្ញុំក្នុងការចុះត្រួតពិនិត្យកន្លែងខុសប្រកបអាជីវកម្មទាក់ទងនឹងសុខភាពរបស់ប្រជាជននៅក្នុងខេត្តរបស់ខ្ញុំព្រមទាំងការនិយាយណែនាំបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តសៀមរាបអោយដឹងអំពីប្រសិទ្ធភាពកុំចេះតែជឿទៅតាមពាក្យឃោសនាបំភ្លើសការពិត ដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួនធ្វើអោយប្រជាពលរដ្ឋមានការយល់ច្រឡំថាសារាយសមុត្រអាចព្យាបាលជំងឺគាត់ជាវាមិនពិតទេព្រោះវាគ្រាន់តែជាអាហារបំប៉នសុខភាពប៉ុណ្ណោះវាមិនមែនជាឱសថព្យាបាលទេហើយអ្វីដែលគាត់អាងថាមានការអនុញ្ញាតពីក្រសួងសុខាភិបាលពិតជាបានចុះបញ្ជិកាពិតមែនក្រោយការត្រួតពិនិ្យតាមជំនាញរបស់ខ្ញុំតែសូមជ្រាបអោយច្បាស់ថាក្រសួងសុខាភិបាលអាចចេញបញ្ជិកាឬលេខប្រវេទន៍អោយបានលោកក៏អាចលុបលេខបញ្ជិកាមុនផុតសុផុតសុពលភាពដែរបើករណីក្រុមហ៊ុនរំលោភកិច្ចសន្យាជាមួយក្រស្រួងដោយផ្សព្វផ្សាយផលិតផលរបស់ខ្លួនបំភ្លើសមិនគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល។បេសកកម្មខ្ញុំចុះទៅថ្ងៃនោះមានបទល្មើសជាក់ស្តែងរំលោភទៅច្បាប់គ្រប់គ្រងឱសថគឺបើកទីតាំងលក់ឱសថគ្មានច្បាប់ពី្រសួងសុខាភិបាលទី២ដាក់តាំងលក់ឱសថគ្មានចុះបញ្ជិកានិងគ្រឿងសំអាងមិនចុះលេខប្រវេទន៍ទី៣ផ្សព្វផ្សាយផលិតផលរំលោភទៅនិងការនាំរបស់ក្រសួងសុខាភិបាលខ្ញុំក៏សូមក្រសួងសុខាភិបាលមេត្តាពិនិត្យខ្លឹមសារផ្សព្វផ្សាយរបស់ក្រុមហ៊ុនអោយបានច្បាស់លាស់មុននឹងចេញលិខិតអនុញាតជូនគាត់ជៀសវាងធ្វើអោយប៉ះពាល់ដល់សុខភាពប្រជាជន។

ចំនែករឿងក្មួយប្រមាថខ្ញុំថាបើខ្ញុំចង់បានលុយអោយទៅសុំគេចាយទៅខ្ញុំអរគុណច្រើនចំពោះពាក្យណែនាំដោយបំណងល្អពីក្មួយតែខ្ញុំមិនទទួលយកបំណងល្អពីក្មួយទេព្រោះមីងជាមន្ត្រីរាជការដែលមានប្រាក់ខែដែលរាជរដ្ឋាភិបាលឧបត្ថម្ភសំរាប់ជីវភាពរស់នៅសមរម្យនិងគ្រប់គ្រាន់ និងមានភាពថ្លៃថ្នូរក្នុងសង្គមហើយ។

ហើយរឿងថាខ្ញុំមិនមានជំនាញច្បាស់លាស់និងថោកទាបចេះតែតែចោទក្រុមហ៊ុនគេតែផ្តាស់ធ្វើអោយខូចឈ្មោះក្រុមហ៊ុនរបស់ប្អូននោះខុសហើយខ្ញុំធ្វើអ្វីក៏តាមច្បាប់ដែរ បើយល់ឃើញថាខ្ញុំនិយាយបំភ្លើសធ្វើអោយប៉ះពាល់ដល់កេរ្តិ៍ឈ្មោះក្រុមហ៊ុនអីចឹងសូមចាត់វិធានមកខ្ញុំទៅ»