កំពុងមានការចាប់អារម្មណ៍យ៉ាងខ្លាំងក្រោយពី អាជ្ញាធរ អះអាងថាចាប់យកសត្វស្វាកាចៗមួយចំនួននៅបរិវេណប្រសាទបាយ័ន គឺដើម្បីយកទៅព្រលែងនៅក្នុងព្រៃក្រៅឧទ្យានអង្គរ ដើម្បីបញ្ចៀសគ្រោះថ្នាក់ជាយថាហេតុណាមួយដល់ភ្ញៀវទេសចរ។
ជាមួយគ្នានេះដែរ កញ្ញា ខាត៍ អ្នកនិយាយតាមបណ្ដាញសង្គមបានលើកឡើងនូវប៉ុន្មានចំណុចនេះផងដែរ ដោយរៀបរាប់ថា
«មនុស្សយើងមកក្រោយគេទេ។ នៅពេលដែលយើងយកផ្ទះរបស់គេហើយ ត្រូវគិតផងថា តើឲ្យគេនៅកន្លែងណា?
មានវិធីសាស្រ្តច្រើនណាស់ក្នុងការដោះស្រាយដោយមានមនុស្សធម៌ មិនមែនប្រើហិង្សា និងការសម្លាប់បែបនេះទេ។ និយាយថាស្វាខាំទៅឈឺ ចុះយើងសម្លាប់គេ គប់គេ សួរថាគេអត់ចេះឈឺទេ? សត្វក៏មានជីវិតដែរ មិនមែនមានតែមនុស្សទេ។ នៅប្រទេសមួយចំនួន គេដោះស្រាយបញ្ហានៅពេលដែលសត្វព្រៃមានទំនោះជាមួយមនុស្សដោយប្រើមនុស្សធម៌បាន។ ហេតុអ្វីបានជាយើងធ្វើមិនបាន?
ឬការសម្លាប់វាងាយស្រួលជាង ហើយយើងមិនខ្វល់ព្រោះយើងមិនមែនជាអ្នកឈឺ?»
មនុស្សយើងមកក្រោយគេទេ។ នៅពេលដែលយើងយកផ្ទះរបស់គេហើយ ត្រូវគិតផងថា តើឲ្យគេនៅកន្លែងណា?...
Posted by A Dose of Cath on Tuesday, December 29, 2020