នេះហើយជាអ្វីអូនត្រូវការជាងគេ ៥ឆ្នាំហើយ ឲ្យតែ Christmas បងតែងមានកាដូឲ្យអូន តែឆ្នាំនេះ បងជូនកាដូឈុតធំឲ្យអូនតែម្ដង…

សង្គម

ហ្វឺសញូសអាស៊ី

បើតាមគណនីមួយឈ្មោះ Annan Prak បានបង្ហោះលើបណ្តាញសង្គមបង្ហាញពីទិដ្ឋភាព ពិធីភ្ជាប់ពាក្យរបស់ខ្លួន ជាមួយគូស្នេហ៍ដែលបានស្រលាញ់គញនាអស់រយៈពេល៥ឆ្នាំហើយ ដែលជារៀងរាល់ឆ្នាំឲ្យតែថ្ងៃបុណ្យណូអែល ខាងប្រុសតែងមានកាដូជូនខាងស្រីជាប្រចាំ តែឆ្នាំនេះ កាដូខាងប្រុសជូនខាងស្រីធំណាស់ រហូតដល់ខាងស្រីញញឹមបិទមាត់មិនជិតតែម្ដង។

បើតាមគណនីនេះបានបង្ហោះថា៖ “ទីបំផុតបងធ្វើបានតាមសន្យាហើយក្រោយរយះពេល ៥ឆ្នាំ បងគ្មានពាក្យអ្វីសរសេរច្រើនទេអូន តែបងដឹងច្បាស់តែម្យ៉ាង យើងនិងកាន់ដៃគ្នារស់នៅជាមូយគ្នាដល់ចាស់ បងជឿថាសំដីផ្អែម

វាមិនឈ្នះជាងកាយវិការដែលបងបានបង្ហាយអូនក្នុងរយះពេល៥ឆ្នាំនេះទេ
ថ្ងៃនេះថ្ងៃពិសេសសម្រាប់អូន បងជូនពរអោយអនាគតប្រពន្ធបង សុខភាពល្អ នៅពេលរៀបការហើយបង្កើតកូនស្អាតៗអោយបងណា

បងស្រលាញ់អូនពេញបេះដូងទាំងមូល
អរគុណខាងគ្រួសារខាងអូនទាំងអស់គ្នាអស់ពីបេះដូង
អរគុណម៉ាក់និងប៉ារបស់កូនជាទីបំផុត ប្រាប់ហើយថាធ្វើចិញ្ចៀនអោយអនាគតប្រពន្ធរួចហើយ ម៉ាក់ថាតូចមេះ ដូចគ្រាប់ជី ឆ្លៀតទៅទិញចិញ្ចៀនថ្មីអោយកូនប្រសារទៀត

អរគុណច្រើនណាស់ថ្ងៃនេះ អរគុណអ្នកទាំងអស់គ្នា រាល់ឆ្នាំអោយតែCHRISTMASបងមានកាដូអោយហើយ ឆ្នាំនេះបងអោយកាដូនេះ សង្ឃឹមថាអូនស្រលាញ់និងពេញចិត្ត ហើយក៏អរគុណដល់ហាង ពេជ្រ ប្រ៊ីលាន (Brillance Diamond) អរគុណមែនទែន ដែលជួយខំគូរមិនថា ចិញ្ចៀន មិនថាខ្សែក គូសស្អាតហើយ លឿនហើយ ឡូយទៀត”៕

@FirstNewsAsia