ជនរងគ្រោះហេងវិញ ​ចោរឆក់ទូរស័ព្ទ Huawei ស្រាប់តែបាន iPhone 7 មកវិញ ព្រមទាំងបានរបស់នេះ ទោះចោររត់ដល់ទីណាក៏រត់មិនរួចដែរ

មានព័ត៌មានដ៏គួរអោយភ្ញាក់ផ្អើលមួយបានកើតឡើងស្ថិតនៅចំណុចខាងលិចស្តុប ដេអិន ផ្លូវកម្ពុជាក្រោម សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដោយបុរសជនជាតិចិនម្នាក់បានជិះម៉ូតូទៅទិញស្រា Heineken មួយកេស យកមកទុកផឹកឆ្លងឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មី តែមិនដឹងចង្រៃអី ស្រាប់តែយកស្រាមកដល់មុខផ្ទះ គាត់ក៏បានតេហៅភរិយាជាទីស្រលាញ់របស់គាត់អោយមកបើកទ្វាផ្ទះ ដើម្បីយកស្រាចូលផ្ទះ។

ស្រាប់តែភ្លាមៗនោះមានជនសង្ស័យ៤នាក់ ជិះម៉ូតូ២គ្រឿង បានធ្វើសកម្មភាពឆក់យកទូរសព្ទ័Huawei មួយគ្រឿងពីដៃគាត់ បានសម្រេច បម្រុងនឹងជិះម៉ូតូរត់គេចខ្លួន ស្រាប់តែបុរសជនជាតិចិននោះ មិនទុកឱកាសអោយចោរឆក់ទូរសព្ទ័គាត់យកទៅដោយស្រួលឡើយ គឺគាត់បានប្រតាយប្រតប់ជាមួយក្រុមចោរនោះ បណ្ដាលអោយដួលរលាតដៃ ហើយក៏ចាប់ទាញបានកាបូបរបស់ចោរឆក់នោះ ក៏ប៉ុន្តែក្រុមចោរឆក់បានរត់គេចខ្លួនបាត់ស្រមោល។

ដោយនៅក្នុងកាបូបនោះមាន iPhone 7មួយគ្រឿង ហើយអ្វីដែលកាន់តែពិសេសនឹងអស្ចារ្យបំផុតនោះគឺនៅក្នុងកាបូបនោះមានប័ណ្ឌសម្គាល់ខ្លួន អត្តសញ្ញាណប័ណ្ណ​ និងកាតមួយចំនួន​ទៀតរបស់ចោរឆក់នោះ។ដូច្នេះបើទោះបីជាក្រុមចោរឆក់នេះរត់ទៅដល់ទីណាក៏មិនអាចរត់រួចខ្លួនដែរ ត្រៀមតែដេកគុកទៅ។

ហេតុការណ៍ដែលយើងខ្ញុំជម្រាបជូនប្រិយមិត្តអ្នកអានខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង ០៤ទាបភ្លឺឈានចូលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០។ក្រោយពេលហេតុការណ៍នេះបានកើតឡើងទើបនគរបាលប៉ុស្តិ៍ផ្សារដេប៉ូម្នាក់បានចុះមកដល់កន្លែងកើតហេតុរួចក៏ប្រមូលភស្តុតាងនឹងនាំជនរងគ្រោះទៅដាក់ពាក្យបណ្ដឹង។

តាមការអោយដឹងពីមន្រ្ដីរូបនោះគាត់បានបញ្ជាក់ប្រាប់អ្នកសារពត៌មានថា មានអត្តសញ្ញាណប័ណ្ឌភិនភាគច្បាស់ប៉ុណ្ណឹងហេីយ​ លោកនិងសហការជាមួយ​ជំនាញព្រហ្មខណ្ឌទួលគោក ដើម្បីស្រាវជ្រាវតាមចាប់ជនល្មើសយកដាក់ទោសអោយបាន។

ប្រភពពី បង ម៉េង អ្នកសារព័ត៌មាន

កែឡើងវិញ postnewsonline