លោកផែង វណ្ណៈ ទម្លាយសាវតាមុខសញ្ញា បា-ញ់សម្លា-ប់ នាយរងការិយាល័យនគរបាលព្រហ្ម-ទណ្ឌកំរិតស្រាល...ទើបដឹងថាមិនធម្មតា

មុននេះបន្តិច នាព្រឹកថ្ងៃទី ០៦ ខែមករា ឆ្នាំ២០២១នេះ លោក ផែង វណ្ណៈ បានទម្លាយពី សាវតាមុខសញ្ញា បា-ញ់សម្លា-ប់ នាយរងការិយាល័យនគរបាលព្រហ្ម-ទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ៖

ឈ្មោះ អ៊ា ណារ៉េន ហៅ រិន ផាន់ អាយុ ៣៨ ឆ្នាំ អតីតទាហានកម្ម៉ង់ដូ ស្នាក់នៅផ្ទះលេខ ៥៨ អ៉ឺ១ ផ្លូវ ១១០ ភូមិ ១៦ សង្កាត់ផ្សារកណ្ដាល ១ ខណ្ឌ ដូនពេញ ។

នៅដេីមឆ្នាំ ២០០៣ ឈ្មោះ អ៊ា ណារ៉េន និង បក្សពួក ធ្លាប់ធ្វើសកម្មភាពប្ល-ន់បា-ញ់សម្លា-ប់ លោក ឱម រដ្ឋសាឌី ប្ល-ន់យកទូរស័ព្ទដៃ ណូគា ៩២០០ នៅចំណុចជិតផ្សារកាប់គោ សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន ។

ក្រោយធ្វើសកម្មភាពប្ល-ន់បា-ញ់សម្លា-ប់លោក ឱម រដ្ឋសាឌី កម្លាំងជំនាញ ការិយាល័យប្រឆាំងភេរវកម្ម នៃស្នងការដ្ឋាននគរបាលរាជធានី បានស្រាវជ្រាវចាប់ឃាត់-ខ្លួន អ៊ា ណារ៉េន និង បក្សពួក ឈ្មោះផាត បញ្ជូនទៅ តុលាការរាជធានីភ្នំពេញ ។ តុលាការរាជធានីបានផ្ដន្ទាទោសដាក់ពន្ធនាគារ ។

នៅឆ្នាំ ២០១៨ ឈ្មោះ អ៊ា ណារ៉េន បានចេញពីពន្ធនាគារ ។

នៅយប់ថ្ងៃទី ៣០ ខែ ធ្នូ ឆ្នាំ ២០២០ ឈ្មោះ អ៊ា ណារ៉េន បានបា-ញ់សម្លា-ប់នាយរងការិយាល័យនគរបាលព្រហ្ម-ទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្នុងហេតុការណ៍គ្រោះ-ថ្នាក់ចរាចរណ៍នៅមុខ ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ។ ប្រភពមួយបានបញ្ជាក់ថា មូលហេតុដែល អ៊ា ណារ៉េន បា-ញ់សម្លា-ប់ នាយរងការិយាល័យនគរបាលព្រហ្ម-ទណ្ឌកំរិតស្រាល ព្រោះតែពេលមានគ្រោះថ្នាក់ចរាចរណ៍ ជនរង-គ្រោះ បានជេរប្រមាថដោយពាក្យអសុរោះជាច្រើនទៅលេី អ្នកបេីកបរ រថយន្ដ Rx300 ដែលធ្វើឲ្យ អ៊ា ណារ៉េន ខឹងក៏បា-ញ់សម្លា-ប់តែម្ដង ។ ( ករណីអ្នកលេង ប៉ះអ្នកមែន ហេីយអ្នកមែនជាមុខសញ្ញាចាស់ថែមទៀត )