រូបដែលគេយកទៅចុះផ្សាយព្រោងព្រាតថាជាឃា-តករនោះតាមពិតជារូបគាត់កាលពី៧ឆ្នាំមុនទេ

សង្គម

ហ្វឺសញូសអាស៊ី

ក្រោយមានបណ្តាញសារព័ត៌មានជាច្រើនបានចុះផ្សាយថាបុរសម្នាក់ដែលពាក់មួកថតពីចំហៀងនេះ ថាជាឃា-តករបា-ញ់សម្លា-ប់នាយរងការិយាល័យនគរបាលព្រហ្ម-ទណ្ឌកំរិតស្រាលក្នុងករណីគ្រោះ-ថ្នាក់ចរាចរណ៍នៅមុខ ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ពេលនេះមានបុរសម្នាក់បានអះអាងថាបញ្ជាក់តាមរយៈសារព័ត៌មានក្នុងស្រុកនាព្រឹកថ្ងៃទី ០៦ ខែមករា នេះថា រូបនេះមិនមែនជាឃា-តករឡើយ។

បុរសដដែលបានបញ្ជាក់ថា គាត់សព្វថ្ងៃ(បុរសពាក់មួក) គាត់កំពុងប្រកបការងារធ្វើស្រែចម្ការនៅ និងរស់នៅភូមិទួលតាសេក ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ដែលមានឈ្មោះ លីម ឈាង ហើយរូបភាពដែលបណ្តាញសង្គមហ្វេសប៊ុក និងសារព័ត៌មានភាគច្រើនបានផ្សព្វផ្សាយ គឺជារូបភាពតាំងពី៧ឆ្នាំមុនមកម្លេះ ។

ជាមួយគ្នានេះដែរលោកក៏បានស្នើរសុំឲ្យបណ្តាញសង្គមហ្វេសប៊ុក និងសារព័ត៌មានដែលបានយករូបថតរបស់លោកហើយសរសេរថា ជាជន-សង្ស័យឃា-តករ បា-ញ់សម្លា-ប់មន្ត្រីនគរបាល មេត្តាជួយកែតម្រូវ ព្រោះវាប៉ះពាល់ដល់កត្តិយសគាត់ជាខ្លាំង ៕

រូបកាលពី៧ឆ្នាំមុន
@FirstNewsAsia