ប្រយ័ត្ន វីរុសបម្លែងខ្លួនប្រភេទថ្មីបានមកដល់ប្រទេសជិតខាងកម្ពុជាយើងហើយ

សង្គម

ហ្វឺសញូសអាស៊ី

យោងតាមសារព័ត៌មាន vnexplorer បានផ្សាយនៅថ្ងៃទី ០២ ខែមករា ឆ្នាំ២០២១នេះថា មានករណីស្ត្រីជនជាតិវៀតណាមម្នាក់ដែលវិលត្រឡប់មកពីប្រទេសអង់គ្លេស ត្រូវបានគេរកឃើញថា មានផ្ទុកវីរុសបម្លែងខ្លួនប្រភេទថ្មីដែលឆ្លងខ្លាំងជាងវីរុសកូវីដ១៩។

សារព័ត៌មានដដែលបានបញ្ជាក់បន្ថែមទៀតថា ស្ត្រីខាងលើនេះ គឺស្ថិតក្នុងចំណោមអ្នកដំណើរចំនួន៣០៥នាក់ ដែលវិលត្រឡប់ចូលប្រទេសវៀតណាមវិញតា មជើងហោះហើរ VN50 របស់ក្រុមហ៊ុនអាកាសចរណ៍វៀតណាមដែលបានចុះចតនៅទីក្រុង Can Tho កាលពីថ្ងៃទី២២ខែធ្នូ នៅពេលមកដល់ ពួកគេត្រូវបានបញ្ជូនទៅកន្លែងធ្វើចត្តាឡីស័កក្នុងទីក្រុង Can Tho, ខេត្ត Vinh Long និង Tra Vinh និងទីក្រុងហូជីមិញ ហើយក្រោយពេលធ្វើតេស្តពីរថ្ងៃក្រោយ ពួកគេ៦នាក់ត្រូវបានរកឃើញថាមានជំងឺកូវីដ១៩ ដោយក្នុងនោះមាន៤នាក់នៅ Vinh Long និង២នាក់នៅ Tra Vinh ហើយមានអ្នកជំងឺម្នាក់ដែលជាស្ត្រីអាយុ៤៤ឆ្នាំបានឆ្លងវីរុស SARS-CoV-2 VOC 202012/01 ដែលមេរោគនេះត្រូវបានគេរកឃើញដំបូងនៅក្នុងប្រទេសអង់គ្លេសហើយឆ្លងខ្លាំងជាងកូវីដរហូតដល់ទៅ៧០ភាគរយឯណោះ។

@FirstNewsAsia