គ្រាន់តែរឿងអ៊ីចឹងសោះ ធ្វើឲ្យបុរសម្នាក់ចូលដល់បន្ទប់សមត្ថកិច្ច រួចយកដកកាំ-ភ្លើងបា-ញ់នគរបាលប៉ុស្តិ៍ឃុំសំពៅពូន៧គ្រាប់

កណ្ដាល៖ ខ្មា-ន់ក-ាំភ្លើងម្នាក់ដែលបានបា-ញ់នគរបាលប៉ុស្តិ៍ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល ព្រោះតែករណីរថយន្តបុកបង្គោលភ្លើង ត្រូវបានសមត្ថកិច្ចឃាត់ខ្លូនបាននៅយប់ថ្ងៃទី២ ខែមករា ឆ្នាំ២០២១នេះ ក្រោយធ្វើការឡោមព័ទ្ធ តាំងពីល្ងាចមកនោះ។

ជនបង្កមានឈ្មោះ ពៅ ហេង អាយុ២៦ឆ្នាំ រស់នៅភូមិកំពង់ពោធិ៍ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល មុខរបរអ្នកបើកបររថយន្តដឹកទំនិញឲ្យក្រុមហ៊ុន។

សមត្ថកិច្ចថា ដំបូងរថយន្តដឹកទំនិញមួយគ្រឿង បានទៅបុកបង្គោលភ្លើងបណ្តាលឲ្យរងការខូចខាតនៅឃុំសំពៅពូន ស្រុកកោះធំ ពេលនោះនគរបាលប៉ុស្តិ៍ ឃាត់អ្នកបើករថយន្តមកដោះស្រាយគ្នា ពេលដែលកំពុងសួរនាំនោះ ស្រាប់តែជន-ល្មើ-សរូបនេះ បានរត់ចូលទៅក្នុងបន្ទប់នគរបាលប៉ុស្តិ៍ហើយចា-ក់សោជិត រួចនៅល្ងាចវេលាម៉ោងប្រមាណ៦ ក៏យកកាំ-ភ្លើ-ងដែលទុកនៅក្នុងបន្ទប់នោះ បា-ញ់ចេញមកក្រៅសំដៅមកលើកងកម្លាំងនគរបាលចំនួន៧គ្រា-ប់ ប៉ុន្តែមិនមាននរណាម្នាក់រងរបួ-សនោះឡើយ។

ក្រោយហេតុការណ៍លោកស្នងការដឹកនាំកម្លាំងចុះទៅអន្តរាគមន៍នៅកន្លែងនោះ និងធ្វើការឡោមព័ទ្ធដោយប្រើយុទ្ធសាស្រ្តផ្សេងៗ រហូតចាប់ខ្លួនបានជន-ល្មើ-សនៅយប់ថ្ងៃដដែលនេះវេលាម៉ោង ប្រមាណ ជាង១០។ 

សមត្ថកិច្ចបានញ្ជាក់ថា បើតាមលោកស្នងការ តាមការសួរនាំ និងធ្វើតេស្តទឹកនោមទៅឃើញថា ជននេះមានការប្រើប្រាស់គ្រឿ-ងញៀ-នផងដែរ៕