បណ្ឌិត គីម ហ៊ាង ថាអ្នកមានទ្រព្យសម្បត្តិក្រោម ១០មុឺនដុល្លារ គឺស្មើនឹងអ្នកក្រ ខណៈ៦កម្រិតផ្សេងទៀត មានដូចតទៅ

សង្គម

ហ្វឺសញូសអាស៊ី

លោកឧកញ៉ា បណ្ឌិតគីម ហ៊ាង ដែលត្រូវបានគេស្គាល់ថាជា ម្ចាស់ក្រុមហ៊ុនអចលនទ្រព្យ ដ៏មានឈ្មោះល្បីមួយរូបនៅកម្ពុជា និងជាអ្នកដែលតែងតែចូលរួមបញ្ចេញមតិយោបល់នៅលើវេទិកាសាធារណៈ សិក្ខាសាលា និងពិសេសនោះនៅលើបណ្ដាញសង្គម។

ថ្មីៗលោកឧកញ៉ា បណ្ឌិត បានធ្វើការកំណត់ពីចំនួនទ្រព្យសម្បត្តិ ចំនួន៧កម្រិត ដែលអាចហៅថាអ្នកក្រ អ្នកមធ្យម និងអ្នកមាន ។

ចង់ដឹងយ៉ាងនោះសូមមើលការបង្ហាញដូចខាងក្រោមនេះ៖

  1. មានទ្រព្យសម្បត្តិក្រោម ១០មុឺនដុល្លារ = អ្នកក្រ!
  2. មានទ្រព្យសម្បត្តិពី ១០មុឺនដុល្លារ ដល់ ៥០មុឺនដុល្លារ = អ្នកមធ្យម លំដាប់ទាប!
  3. មានទ្រព្យសម្បត្តិពី ៥០មុឺនដុល្លារ ដល់ ២លានដុល្លារ = អ្នកមធ្យម!
  4. មានទ្រព្យសម្បត្តិពី ២លានដុល្លារ ដល់ ៥លានដុល្លារ = អ្នកលើធម្យម!
  5. មានទ្រព្យសម្បត្តិពី ៥ដល់ ១០លានដុល្លារ = អ្នកមាន!
  6. មានទ្រព្យសម្បត្តិពី ១០លាន ដល់ ៥០លានដុល្លារ = អ្នកមានលើមធ្យម!
  7. មានទ្រព្យសម្បត្តិពី ៥០លាន ដល់ ១០០លានដុល្លារ = អ្នកមានពិត ហើយជាម្ចាស់លុយ ព្រោះបើលើសពី ១០០លានដុល្លារ នោះលុយអាចជាម្ចាស់អ្នកវិញ!

តើលោកអ្នកនៅលេខរៀងទីប៉ុន្មាន?

@FirstNewsAsia