Bro ជាអ្នកណា ? ជាសង្សារ ឬក៏ជាប្ដី...? ស្រលាញ់នាង? ហេតុអីធ្វើបាបនាង? គ្រាន់តែរឿងប៉ុនហ្នឹងសោះ

Bro ជាអ្នកណា ? ជាសង្សាររឺក៏ជាប្ដី...? ស្រលាញ់នាង?ហេតុអីធ្វើបាបនាង? នាងរងសម្ពាធផ្លូវចិត្តមិនគ្រប់មែនទើបឲ្យនាងឈឺចាប់ផ្លូវកាយទៀត? យកអ្វីមកគិត? ទេីបវាយនាង​រហូតមានស្នាមជាំ​ ទាំងមុខ​ មាត់ដៃ និងទ្រូងបែបនេះ?

ឆ្លងឆ្នាំ​! នាំនាងទៅជួបជុំមិត្តភ័ក្តផឹកស៊ី មុនពេលបាញ់កាំជ្រួច នាងសុំអង្វរស្ងាត់ៗម្ដងហើយម្ដងទៀត ឲ្យមកផ្ទះមុន ព្រោះនាងចុកទ្រូងខ្លាំងនៅពេលចុះត្រជាក់ តែប្ដីនៅផឹកត ហាក់បីដូចជាមិនខ្វល់ពីនាងបន្តិចឡេីយ នាងនៅតែអង្វរប្ដីស្ងាត់ៗទៀត ទេីបមិត្តភក្តិ គាត់ក៏ដេញឲ្យនាំនាងមកមុន គ្រាន់តែតែមកដល់ផ្ទះ ស្រាប់តែវៃនាង​ដូចសត្វធាតុ និងជាំពេញដៃ​ ពេញមុខ ហេីមមាត់ទៀត ដោយចោទនាងថា បំបាក់មុខគាត់នៅចំពោះមុខមិត្តភ័ក្ត ....

(នេះជាដំណឹងបឋមដែលសហការីហង្សតូចទទួលបាន)
ប្រភព: សារព័ត៍មានហង្សតូច