ឃាត់ខ្លួននគរបាលការពារព្រំដែន ចំនួន៣នាក់បន្ថែមទៀត ករណីកា-ប់បំផ្លាញព្រៃឈើនៅតំបន់អូរហ៊ុច ខេត្តមណ្ឌលគិរី

មណ្ឌលគិរី៖ កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ ក្រុមការងារគណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទ-ល្មើ-សធនធានធម្មជាតិ បានឃាត់-ខ្លួន នគរបាលការពារព្រំដែន ចំនួន៣នាក់បន្ថែមទៀត ករណីកាប់បំផ្លាញព្រៃឈើនៅតំបន់អូរហ៊ុច ខេត្តមណ្ឌលគិរី ។

សមត្ថកិច្ច បានអោយដឹងនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ នេះ ថា ជន-សង្ស័យទាំង៣នាក់ រួមមាន លោក ព្រំ វណ្ណៈ នាយរងប៉ុស្តិ៍អូរហ៊ុច នគរបាលការពារព្រំដែន , លោក ផាត សុខឡេង នាយរងប៉ុស្តិ៍អូរហ៊ុច នគរបាលការពារព្រំដែន និង លោក អ៊ាង ចាន់ឌី មេបញ្ជាការរងកងអនុសេនាធំទី២ យោធាការពារព្រំដែន ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ច បានអោយដឹងថា សមត្ថកិច្ចបានបន្តរុករកវត្ថុតាង ដោយរកឃើញគល់ឈើដែលបានកាត់ចំនួន៧៧គល់ រកឃើញឈើស្រឡៅមូលចំនួន៣ដើម ឈើអារជ្រុងស្រឡៅ ចំនួន១៣កំណាត់ និង បានឃាត់-ខ្លួនជន-សង្ស័យចំនួន៣នាក់ បន្ថែមទៀត បញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី ៕