ភ្នំពេញ ៖ យុវជនវ័យម្នាក់មានអាយុទើបតែ២១ឆ្នាំ បានក្អួតធ្លាក់ឈា-មរហូតដល់ស្លា-ប់ បន្ទាប់មកគ្រូពេទ្យចុះមកពិនិត្យសំណាកស-ពស្រាប់តែមានវិជ្ជមានកូវីដ១៩។
នេះបើយោងតាមសេចក្តីរាយការណ៍ពីលោក សេង វ៉ាន់ថា ចៅរងទី១សង្កាត់ស្ទឹងមានជ័យទី២ បានឲ្យសារព័ត៌មានដឹងថា កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២៦ខែមិថុនាម្សិលមិញនេះ។
យុវជនដែលបាត់បង់ជីវិតខាងលើនេះឈ្មោះ អ៊ុក សេរីវុធ រស់នៅក្នុងក្រុមទី១៧ភូមិឫស្សី៣ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានក្អកហើយក្អួតធ្លាក់ដូចចា-ក់ទឹករហូតដល់ស្លា-ប់ដោយបងប្អូនជួយដឹកយកទៅសង្គ្រោះមិនទាន់ឡើយ ហើយក្រោយពេលផុតដង្ហើមភ្លាមក្រុមគ្រួសារបានរាយការណ៍មកអាជ្ញាធរនិងគ្រូពេទ្យឲ្យចុះពិនិត្យសំណាកស្រាប់តែមានវិជ្ជមានកូវីដ១៩។
លោក សេង វ៉ាន់ថា បានបញ្ជាក់ទៀតថា តាមក្រុមគ្រួសារស-ពបានប្រាប់ពីប្រវត្តិជនរង-គ្រោះគឺធ្លាប់ឈឺរបេង ប៉ុន្តែបានជាសះស្បើយជាយូរមកហើយ ស្រាប់តែវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី២៦ខែមិថុនានេះ ជនរង-គ្រោះបានក្អករហូតធ្លាក់ឈា-មស្លា-ប់តែម្តង។