រាជធានីភ្នំពេញ ៖ នគរបាលផ្កាយ២មួយរូប មានមុខងារជាអគ្គនាយករង នៅក្រសួងមហាផ្ទៃគឺលោក រស់ ឧស្សាហ៍ បានបាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩ កាលពីថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២១ ខណៈ៤ថ្ងៃមុនការស្លា.ប់របស់លោក គឺម្តាយបង្កើតរបស់លោកក៏បានទទួលមរណភាពដោយសារកូវីដ-១៩ ដូចគ្នាដែរ ។
នេះបើតាមការប្រកាសឲ្យដឹងរបស់ភរិយារបស់លោក ដែលជាតារាសម្តែងមួយដួង គឺអ្នកនាង ឈឹម អារិយ៉ា ។
លោក រស់ ឧស្សាហ៍ អាយុ៤១ឆ្នាំ បានធ្លាក់ខ្លួនឈឺ និងមានអាការៈធ្ងន់ រហូតអស់សង្ខារ បណ្តាលមកពីជំងឺកូវីដ-១៩ រួមផ្សំជាមួយជំងឺមួយចំនួនទៀតដូចជា បេះដូងធ្វើទុក្ខ ជាតិពុលក្នុងថ្លើម និងជំងឺលើសឈាមផងដែរ។
មរណភាពរបស់ស្វាមីអ្នកនាង អារីយ៉ា ធ្វើអោយមានការសោកស្តាយយ៉ាងខ្លាំង ហើយសាច់ញាតិបងប្អូនស្ទើរតែទប់ស្មារតីមិនបានទាំងអស់គ្នានូវពេលទទួលបានដំណឹងដ៏ក្រៀមក្រំមួយនេះ ។
តារាសម្ដែង ឈឹម អារិយ៉ា និងកូនប្រុសវ័យជាង២ឆ្នាំរបស់នាង បានកោសក់របស់ពួកគេនៅថ្ងៃស.ពលោក រស់ ឧស្សាហ៍ ត្រូវបានរំលាយកាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១កន្លងទៅ ។