ព្រោះតែសេចក្ដីលោភលន់របស់មនុស្ស រហូតធ្វើឲ្យបុរសវ័យ៦៩ឆ្នាំម្នាក់ ឈានទៅដល់ការកា-ប់ទៅលើស្ត្រីគូទំនាស់៤ពូថៅបណ្ដាលឲ្យស្លាប់ ហើយព្យាយាមរត់គេច យ៉ាងណាត្រូវ សមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនបាន ធ្វើឲ្យកូនចៅយំស្រណោះ

បន្ទាយមានជ័យ៖ លោកតាចាស់វ័យ៦៩ឆ្នាំម្នាក់ ត្រូវបានកម្លាំងនគរបាលខេត្តបន្ទាយមានជ័យ ចាប់ខ្លួនបន្ទាប់ពីបានធ្វើសកម្មភាពយកពូថៅដៃ កាប់ស-ម្លាប់ស្រី្តម្នាក់វ័យ៧៤ឆ្នាំ នៅភូមិឃូស្វាយ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ព្រោះទំនាស់រឿងព្រំដី ហើយបានរត់គេចខ្លួន ក្រោយមកសមត្ថកិច្ចបានស្រាវជ្រាវចាប់ខ្លួន និងបញ្ជូនទៅតុលា-ការចាត់ការតាមច្បាប់ កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១។

ជនសង្ស័យមានឈ្មោះ ចយ សឺន ភេទប្រុស អាយុ៦៩ឆ្នាំ រស់នៅភូមិឃូស្វាយ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ រីឯជនរងគ្រោះមានឈ្មោះ ស៊ូ សូង ភេទស្រី អាយុ៧៤ឆ្នាំ រស់នៅភូមិជាមួយគ្នា។


មុនចាប់ខ្លួនកាលពីវេលាម៉ោង១២និង០៥នាទី ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១កន្លងទៅ ជនសង្ស័យបានយកពូថៅដៃកា-ប់ទៅលើក្បាលស្រ្តីជនរងគ្រោះ ចំនួន០៤ពូថៅបណ្តាលឲ្យស្លា-ប់បាត់បង់ជីវិតភ្លាមៗ រួចជនសង្ស័យបានរត់គេចខ្លួន លុះថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ ក្រោយស្រាវជ្រាវជនសង្ស័យត្រូវបានចាប់ខ្លួនយកមកសួរនាំនិងចាត់ការតាមនិតី។

សារភាពជនសង្ស័យបានឲ្យដឹងថា កន្លងមករវាងខ្លួននិងជនរងគ្រោះធ្លាប់មានទំនាស់រឿងព្រំដីស្រែ៕