អាជីវករ​ម្នាក់ និង​កូន​មាន​វិជ្ជមាន​​កូ​វី​ដ​១៩ ​ទើបតែ​ដេកពេទ្យ​បាន ២​ថ្ងៃ ក៏​មក​លក់ដូរ​វិញ ឥឡូវនេះរកឃើញក្រុម​អាជីវករ​ផ្សា​របឹង​កេងកងបន្ថែមជាង៧០នាក់ហើយ

រាជធានីភ្នំពេញ ៖ អាជ្ញាធរខណ្ឌបឹងកេងកង គណៈកម្មការធិការផ្សារបឹងករងកង សហការជាមួយក្រុមគ្រួពេទ្យ បានសម្រេចបិទខ្ទប់ផ្សារបឹងកេងកង នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១នេះ ដើម្បីឲ្យក្រុមអាជីវករលក់ដូរក្នុងផ្សារទាំងអស់ យកសំណាកដើម្បីរកជំងឺកូវីដ១៩ នៅក្នុងសាលាវិទ្យាល័យ ជា ស៊ីម បឹងកេងកង។

ចាប់ពីម៉ោងប្រមាណ១០ព្រឹក រហូតមកទល់នឹងម៉ោង១និង៣០នាទីរសៀល ថ្ងៃទី២៨ ខែមិថុនានេះ គឺរកឃើញមានក្រុមអាជីវករសរុបជាង៧0នាក់ហើយដែលរកឃើញថា មានវិជ្ជមានកូវីដ១៩ ។

បើតាមប្រភពនៃការផ្ទុះការឆ្លងនេះបានរៀបរាប់ថា ដំបូងគឺមានអាជីវករម្នាក់ និងកូនរបស់គាត់មានវិជ្ជមានជំងឺកូវីដ១៩ ហើយទើបតែដេកពេទ្យបាន ២ថ្ងៃ ក៏មកលក់ដូរវិញ ទើបបង្កឲ្យមានការផ្ទុះបែបនេះ។

ដោយមិនទាន់ដឹងថា ក្រុមអាជីវករទាំងអស់មានប៉ុន្មាននាក់នោះទេ ដែលមកធ្វើតេស្តរកមេរោគកូវីដ១៩នាពេលនេះ ដោយជាលទ្ធផលបណ្តោះអាសន្នត្រូវបានគេរកឃើញថា មានវិជ្ជមានកូវីដ១៩ ជាង៧០នាក់ហើយ ហើយពួកគាត់ក៏កំពុងតែនាំគ្នាមកជាបន្តបន្ទាប់ទៀតជាហូរហែដើម្បីធ្វើតេស្តនៅឡើយ។