បាត់ដំបង៖ ខណៈសមត្ថកិច្ចកំពុងពិនិត្យសាក-ស-ព ជន-ដៃ-ដល់ម្នាក់មកប្រាប់សមត្ថកិច្ចឲ្យចាប់ខ្លួន ដោយអះអាងថារូបខ្លួននេះហើយ ដែលយកចបកាប់ វា-យទៅលើស្ត្រីជាដៃគូបណ្តាលឲ្យស្លា-ប់ ព្រោះខឹងនឹងដៃគូដែលជាស្ត្រីដែលមានសតិមិនគ្រប់ដូចគ្នាហ្នឹង មិនព្រមដើរលេងជាមួយខ្លួន។
ករណីឃា-ត-កម្មដែលកើតឡើងលើស្ត្រីមានសតិមិនគ្រប់ បានបង្កការភ្ញាក់ផ្អើលនៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ ត្រង់ចំណុចផ្ទះទុកចោលមួយកន្លែង ឋិតនៅក្នុងភូមិតាស្តារឃុំតាស្តារ ស្រុកសំពៅលូន ខេត្តបាត់ដំបង។
ជន-ដៃ-ដល់ខាងលើបានសារភាពថា ខ្លួនមានឈ្មោះ វិត វ័យជាង២០ឆ្នាំ រស់នៅចល័តមិនពិតប្រាកដ។
តាមការសារភាពរបស់ជន-សង្ស័យ នៅថ្ងៃកើតហេតុខ្លួនបានបបួលស្ត្រីជាដៃគូឈ្មោះ ប៉ែត រ័ត្ន ដែលមានសតិមិនគ្រប់ដូចគ្នា ទៅដើរលេងនិងទៅបេះត្រប់ដែលនៅក្បែរនោះ ប៉ុន្តែជនរង-គ្រោះបានបដិសេធមិនព្រមទៅជាមួយ ក៏កើតចិត្តខឹង ហើយបានទាញចបកាប់វា-យសំពងទៅលើស្ត្រីជនរងគ្រោះផ្ទួនៗ រហូតស្លា-ប់រួចបានអូសស-ពទៅក្នុងផ្ទះទុកចោល១កន្លែង ដែលជាទីជម្រករបស់ជនរងគ្រោះតែម្តង។
ក្រោយកើតហេតុភ្លាមៗ នគរបាលជំនាញស្រុកសំពៅលូនបានចុះទៅពិនិត្យសាក-ស-ពជនរង-គ្រោះ និងបាននាំខ្លួនជន-ដៃ-ដល់ទៅអធិការដ្ឋាននគរបាលស្រុកដើម្បីសាកសួរបន្ថែម និងបន្តនីតិវិធីទៅតាមផ្លូវច្បាប់៕