សំណង់ខុនដូរ MCC នៅបឹងកេងកង៣ ធ្វើតេស្តរហ័សកម្មករជាង៣០០នាក់ រកឃើញ «វិជ្ជមានកូវីដ១៩» ជិត១០០នាក់

ភ្នំពេញ៖នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ នេះ កម្មករសំណង់ខុនដូរមួយកន្លែងឈ្មោះ MCC ស្ថិតនៅអគារលេខ៤៣ មហាវិថីព្រះមុន្នីវង្សនិងផ្លូវលេខ៩៥ សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង ក្រុមគ្រូពេទ្យបានធ្វើតេស្តរហ័ស (Rapid test) លើកម្មករចំនួន៣២១នាក់ ហើយលទ្ធផល គឺ «អ្នកវិជ្ជមានកូវីដ១៩ មានចំនួន៩១នាក់» ។

អាជ្ញាធរ បញ្ជាក់ថា អ្នកជំងឺទាំងអស់ ត្រូវយកទៅព្យាបាលនៅ មណ្ឌលចត្តាឡីស័កមង្គលឧត្តម ។ ដោយឡែក អ្នកយកសំណាករួច ហើយលទ្ធផល «អវិជ្ជមាន» ចំនួន២៣០នាក់ ត្រូវធ្វើចត្តាឡីស័ក តាមកន្លែងស្នាក់នៅចាស់របស់ខ្លួន និង រង់ចាំយកសំណាកលើកទី២ ៕