ចាប់បានហើយ! ព្រោះតែខឹងជនរងគ្រោះអាយុ២ឆ្នាំ ធ្វើបែបនេះដាក់ខ្លួន ទៅចាប់វាយគ្នា និងយកជង្គង់អុកលើដើមទ្រូងបណ្តាលឲ្យស្លា-ប់ ហើយមុនស្លា-ប់ប្រាប់ជីតាថាចៅហ្នឹងដួល

អធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានឲ្យដឹងពីករណីអំពើឃា-ត-កម្ម ដោយមានស្ថានទម្ងន់ទោស (វា-យ និងយកជង្គង់អុកលើដើមទ្រូងបណ្តាលឲ្យស្លា-ប់)

កើតហេតុ ចំណុចក្នុងផ្ទះជួលផ្លូវលំ ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី៣០ ខែ មិថុនា ឆ្នាំ២០២១ វេលាម៉ោង១៣ម៉១៥នាទី ។

ជន-សង្ស័យឈ្មោះ សុខ រដ្ឋា ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះជួលផ្លូវលំ ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ(មានផ្ទុកសារធាតុញៀន) ។

*ជនរង-គ្រោះឈ្មោះ នន ស្រីនិច ភេទស្រី អាយុ០២ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះជួល ផ្លូវលំ ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ នៅផ្ទះ ។

កាលពីថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០២១ វេលាម៉ោង ១៣ម៉១៥នាទី នៅចំណុចផ្ទះជួល ផ្លូវ លំ ភូមិ ឬស្សី សង្កាត់ ស្ទឹងមានជ័យទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ (កន្លែងកើតហេតុ) ជនរង-គ្រោះឈ្មោះ នន ស្រីនិច ភេទ ស្រី អាយុ ០២ ឆ្នាំ និងជន-សង្ស័យជាឪពុកចុងឈ្មោះ សុខ រដ្ឋា ភេទប្រុស អាយុ ២៩ ឆ្នាំ បាននៅក្នុងផ្ទះជួលតែ ០២ នាក់ ខណៈនោះជនរង-គ្រោះបានវា-យក្បាល និងយកជើងធូបចា-ក់ភ្នែកជន-សង្ស័យ ភ្លាមនោះជន-សង្ស័យខឹងក៏បានចាប់ជនរង-គ្រោះវា-យខ្លួនប្រាណ និងយកជង្គង់អុកលើដើមទ្រូងបណ្ដាលឲ្យរបួ-សធ្ងន់ធ្ងរ ហើយក៏បាននាំជនរង-គ្រោះទៅឲ្យជីតារបស់ជនរង-គ្រោះឈ្មោះ ម៉ី ថុល ភេទ ប្រុស អាយុ ៦៦ ឆ្នាំ ដោយភូតកុហកថារូបគេរអិលជើងដួលក្នុងបន្ទប់ទឹកសង្កត់លើជនរង-គ្រោះបណ្ដាលឲ្យស្លា-ប់ ហើយឈ្មោះ ម៉ី ថុល ក៏បានរាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី២ សហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្ម-ទណ្ឌកម្រិតធ្ងន់ និងកម្លាំងការិយាល័យនគរបាលបច្ចេកទេសវិទ្យាសាស្ត្រ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះពិនិត្យលើសាក-ស-ពជនរង-គ្រោះឃើញមានស្នាមជាំខ្លួនប្រាណជាច្រើនកន្លែងមិនអាចរអិលជើងដួលសង្កត់លើដូចការអះអាងរបស់ជន-សង្ស័យនោះទេ ពេលនោះសមត្ថកិច្ចយើងបាននាំខ្លួនជន-សង្ស័យឈ្មោះ សុខ រដ្ឋា យកមកសាកសួរនៅទីស្នាក់ការប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី២ រយៈពេលយ៉ាងយូរទើបជន-សង្ស័យឈ្មោះ សុខ រដ្ឋា ព្រមឆ្លើយសារភាពថារូបគេពិតជាបានវា-យ និងយកជង្គង់អុកលើដើមទ្រូងជនរង-គ្រោះបណ្តាលឲ្យស្លា-ប់ពិតប្រាកដមែន ។

បន្ទាប់មកឈ្មោះ ផុន សុខហាក់ ភេទ ស្រី អាយុ ២៧ ឆ្នាំ (ត្រូវជាម្ដាយបង្កើតរបស់ជនរង-គ្រោះឈ្មោះ នន ស្រីនិច) បានមកដាក់ពាក្យបណ្ដឹងនៅទីស្នាក់ការប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី២ ឲ្យចាត់ការតាមផ្លូវច្បាប់ ចំណែកសាក-ស-ពជនរង-គ្រោះឈ្មោះ នន ស្រីនិច បានប្រគល់ឲ្យម្ដាយឈ្មោះ ផុន សុខហាក់ យកទៅធ្វើបុណ្យនៅវត្តសំបួរ សង្កាត់ ដង្កោ ខណ្ឌ ដង្កោ រាជធានីភ្នំពេញ ។


បច្ចុប្បន្នជន-សង្ស័យចំនួន ០១ នាក់ឈ្មោះ សុខ រដ្ឋា ភេទ ប្រុស អាយុ ២៩ ឆ្នាំ ឃាត់-ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី ។