ក្រោយធ្លាយព័ត៌មានយកឡានរដ្ឋកែផ្លាកលេខ រួចយកទៅបញ្ចាំ៣ម៉ឺនដុល្លារ ពេលនេះលោក ហាស់ សូបិន្ត អភិបាលរងខេត្តកំពត ត្រូវបានផ្ទេរភារកិច្ច មកទីស្ដីការក្រសួងមហាផ្ទៃវិញ

សម្ដេចតេជោ ហ៊ុន សែន សម្រេចផ្ទេរភារកិច្ច លោក ហាស់ សុបិន្ត ឋានរន្តរស័ក្ដិវរមន្រ្តី ថ្នាក់លេខ៤ ពី អភិបាលរងខេត្តកំពត មកឱ្យបំរើការងារនៅទីស្ដីការក្រសួងមហាផ្ទៃ រីឯលោក ចាន់ ថា ពីអភិបាលរងខេត្តព្រៃវែង ទៅអភិបាលរងខេត្តកំពត។

នេះបើយោងតាមអនុក្រឹត្យដែល ទទួលបាន នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១ នេះ ។

មុននឹងមានការផ្លាស់ប្ដូរនេះ លោក ហាស់ សូបិន្ត គឺបន្ទាប់ពីមានព័ត៌មាន ថាលោក ហាស់ សូបិន្ត ហើយហ៊ានយកឡានរដ្ឋ កែផ្លាកលេខ រួចយកទៅបញ្ចាំចំនួន៣ម៉ឺនដុល្លារសហរដ្ឋអាមេរិក ដោយនៅក្នុងកិច្ចសន្យាបញ្ចាំរថយន្ត បានសរសេរខ្លឹមសារទាំងស្រុងថា «ខ្ញុំបាទឈ្មោះ ហាស់ សុបិនភេទប្រុស អាយុ៣៩ឆ្នាំ បានបញ្ចាំរថយន្តម៉ាក លុចស៊ីស Lx570 ឆ្នាំផលិត២០១២ ផ្លាកលេខ2AB-7513 ឲ្យទៅឈ្មោះ អេង អូន អាយុ៤២ឆ្នាំ ក្នុងទឹកប្រាក់៣ម៉ឺនដុល្លារគត់ ដោយឲ្យការប្រាក់ ៣ភាគរយក្នុង១ខែ ដោយគិតចាប់ពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ តទៅ ហើយបើរថយន្តនេះ មានអ្នកតវ៉ា ខ្ញុំនឹងទទួលខុសត្រូវចំពោះមុខច្បាប់» ៕