
សង្គម
ទាក់ទងនឹងសត្វតោ ដែលបុរសជនជាតិចិនចិញ្ចឹមនៅក្នុងផ្ទះវីឡា ហើយត្រូវបានអាជ្ញាធរចម្រុះធ្វើការអនុវត្តច្បា-ប់យកទៅនៅភ្នំតាម៉ៅ ពេលនេះមានសេចក្ដីសម្រេចថ្មីហើយពីថ្នាក់ដឹកនាំកំពូល គឺសម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។
នៅយប់ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២១នេះ សម្ដេចតេជោ ហ៊ុន សែន បានបង្ហោះសារនៅលេីទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេចតេជោ ដោយមានខ្លឹមសារថា ៖
ក្រោយក្តាប់បានរឿងសត្វ តោ ។ ល្ងាចនេះខ្ញុំបានពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួង កសិកម្មនិងបានឯកភាពគ្នាថាអនុញ្ញាតិឱយ ម្ជាស់យកទៅចិញ្ចឹមវិញក្នុងលក្ខ័នម្ចាស់ត្រូវធ្វើ ទ្រុងឱយបានត្រឹមត្រូវដើម្បីធានាសុវត្ថិភាព ទាំងមនុស្សក្នុងផ្ទះ និងអ្នករស់នៅជិតខាង។
អរគុណបងប្អូនជនរួមជាតិទាំងក្នុងនិងក្រៅ ប្រទេសដែលបានផ្តល់យោបល់និងអាណិត ដល់សត្វតោ៕
ជាមួយគ្នានេះដែរ មានការលើកឡើងផងដែរចំពោះថ្លៃផាកពិន័-យ ដោយសម្ដេចមានប្រសាសន៍ឆ្លើយតបថា «បើសិនមានផាកពិន័-យត្រូវជូន ត្រឡប់ទៅវិញ» ហើយនេះជាករណីយពិសេសដែលសត្វតោមួយនេះគាត់ ចិញ្ចឹមតាំងពីតូចដែលយើង ត្រូវយោគយល់។




