កម្ពុជាបញ្ជា​ទិញក្តារ​ម.ឈូ.សចំនួន ៣,០០០ ពីប្រទេសថៃ ត្រៀមសម្រាប់​ដាក់​អ្នក​ស្លា.ប់ ​ដោយសារ​កូវីដ១៩

សង្គម

ហ្វឺសញូសអាស៊ី

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យោងតាមរបាយការណ៍ពីក្រសួងសុខាភិបាលគិតត្រឹមព្រឹកថ្ងៃទី០៥នេះ កម្ពុជារកឃើញអ្នកឆ្លងថ្មី 896 នាក់ទៀត ជាសះស្បើយ 646 នាក់ និងស្លា.ប់ ចំនួន 28 នាក់ ដែលអ្នកស្លា/ប់សរុបមានចំនួន 748 នាក់ហើយ គឺមានជារៀងរាល់ថ្ងៃហើយ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា កាលពីថ្ងៃ0១​ ខែកក្កដា បានបញ្ជាឲ្យអាជ្ញាធរនៅតាមបណ្តាខេត្តទិញក្តារម។ឈូសមកទុកនៅតាមមន្ទីរពេទ្យដែលព្យាបាលអ្នកជំងឺកូវីដ១៩ សម្រាប់ដាក់អ្នកជំងឺដែលបានស្លា.ប់ដោយ​សារ​កូវីដ១៩ មុនពេលយកទៅបូជាឬបញ្ចុះ ដើម្បីជាការគោរពដល់វិញ្ញាណក្ខន្ធពលរដ្ឋរបស់យើង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទាក់ទងនឹងរឿងក្ដារ.មឈូ.សនេះមានការ​ផ្សព្វផ្សាយថា ប្រទេសថៃ​គឺបានប្រគល់​ជូន​ប្រមាណ ២០០ ដល់​កម្ពុជា ប៉ុន្តែលោក ង៉ោ ម៉េងជ្រួន អភិបាលរង​ខេត្ត​បន្ទាយ​មានជ័យ បានគូសបញ្ជាក់​នៅថ្ងៃចន្ទនេះថា រដ្ឋាភិបាល​កម្ពុជា​ ជាអ្នក​បញ្ជាទិញ​ក្តារ​ម.ឈូ.ស​ពីប្រទេស​ថៃ​ ​មិន​មែន​ប្រទេស​ថៃជាអ្នក​ផ្តល់ជូន​នោះឡើយ។ 

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមគម្រោង​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បានបញ្ជាទិញ​ក្តា​រម.ឈូ.ស​ពីប្រទេសថៃ​ចំនួន៣,០០០ ប៉ុន្តែ​លោក​ ង៉ោ ម៉េងជ្រួន មិនបានបញ្ជាក់អំពីចំនួនក្តារ ម.ឈូ.សដែលបាន​ដឹកមកដល់​កម្ពុជាមានចំនួនប៉ុន្មាននោះទេ។

ក្រៅពីបញ្ជាឲ្យទិញ​ក្តារម.ឈូ.សនេះ លោកប្រមុខរដ្ឋាភិបាល ក៏បានណែនាំ លោក សៅ សុខា មេបញ្ជាការកងរាជអាវុ.ធហត្ថលើផ្ទៃប្រទេស ឲ្យបញ្ចេញឈើ ដែលបានចាប់រឹបអូសកន្លងមកសម្រាប់ធ្វើក្តា.រមឈូ.ស​ផងដែរ៕

@FirstNewsAsia