
សង្គម
សត្វតោឈ្មោលមួយក្បាល ដែលមានឈ្មោះថា ហ៊ីម៉ា មានទម្ងន់ជាង ៧០គីឡូក្រាម កំពុងមានការចាប់អារម្មណ៍នៅលើបណ្ដាញសង្គមនោះ ត្រូវបានបញ្ជូនពីមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ មកម្ចាស់វិញដែលជាជនជាតិចិនវិញហើយ នៅរសៀលថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១នេះ បន្ទាប់ពីសម្តេចតេជោបានឯកភាព ដោយយោងតាមសំណូមពររបស់ប្រជាពលរដ្ឋ និងក្រោមការអនុវត្តលក្ខណ្ឌសុវត្ថិភាព។
បើយើងក្រឡេកមើល សត្វតោពិតជាសប្បាយចិត្តខ្លាំងណាស់ ធម្មតាទេ កន្លែងដែលខ្លួនធ្លាប់តែរស់នៅពីមុន ហើយទៅកន្លែងថ្មី និងបានមកកន្លែងចាស់វិញ គឺដូចជាយើងរាល់គ្នាអ៊ីចឹង កន្លែងចាស់ដែលមានភាពកក់ក្ដៅគឺ សប្បាយរីករាយហើយ បើគ្រាន់តែឃើញវីដេអូក៏រំភើបជំនួសដែរ។
ជាមួយគ្នានេះដែរ លោក ឈី ស៊ែវ Qi Xiao ដែលជាម្ចាស់សត្វតោនេះ បានបង្ហាញអារម្មណ៍រំភើបជាខ្លាំង និងសូមអរគុណដល់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏ដូចជាមហាជនជនជាតិខ្មែរទាំងអស់ ដែលបានស្រឡាញ់ និងគាំទ្រសត្វតោរបស់លោក ហើយលោកសន្យាថា នឹងមើលថែសត្វតោនេះឲ្យបានល្អ ដោយនឹងបើកឲ្យសាធារណជនចូលទស្សនាសត្វតោនេះ ដោយឥតគិតថ្លែនៅពេលឆាប់ៗនេះផងដែរ។
ដូច្នេះចង់ជ្រាបច្បាស់សូមប្រិយមិត្តទស្សនាវីដេអូខាងក្រោម៖





