រកឃើញអាជីវករ ​និងសន្តិសុខផ្សារអូឡាំពិក ជាង៣០០នាក់ហើយឆ្លងកូវីដ១៩ , មានពាក់កណ្ដាលសុខចិត្តព្យាបាលនៅផ្ទះ

សង្គម

ហ្វឺសញូសអាស៊ី

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្នំពេញ ​៖ ក្រោយពេលដែលផ្សារ​អូឡាំពិកបាន​ផ្ទុ​ះ​​កូ​វីដ​-១៩ គិត​ចាប់ពី​ថ្ងៃទី​០១ កក្កដា ​គិត​មកដល់​ថ្ងៃទី​០៥​កក្កដា​នេះ មានបងប្អូន​អាជីវករ ក្រុម​សន្តិសុខ​ផ្សារ​អូឡាំពិក​ និង​សន្តិសុខ​ឯកជន​ ប្រមាណ​ជាង​៣០០​នាក់​ហើយ ដែល​ក្រុមគ្រូពេទ្យ​បាន​រក​ឃើញ​មាន​វិជ្ជមាន​កូ​វីដ​-១៩

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំនួននេះគឺក្នុងចំណោម​អ្នក​យក​សំណាក​ចំនួន​ជាង​២០០០​នាក់ ហើយ​ក្នុង​ចំនួន​នេះ មាន​បងប្អូន​អាជីវករ​ប្រមាណ​៥០​ភាគរយ​ ដែល​បានសម្រេចចិត្ត​សុំ​ការព្យាបាល​នៅតាម​ផ្ទះ​។

នេះបើតាម ប្រធាន​គណៈកម្មការ​ផ្សារ​អូឡាំពិក លោក​ឡយ ស៊ា​ង​អាង បាន​មានប្រសាសន៍​ឲ្យសារព័ត៌មានដឹង​នៅ​ល្ងាច​ថ្ងៃទី​០៥​កក្កដា​នេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមជម្រាបជូនថា អាជីវករ​ផ្សារ​អូរ​ឡាំ​ពិ​ក​ដែល​បាន​ទៅ​យក​សំណាកគឺរួមមានចំនួន៖

កាលពី​ថ្ងៃទី​០១ កក្កដា មាន​ចំនួន​ជាង​៥០០​នាក់។​

ថ្ងៃទី​០២ កក្កដា ចំនួន​១១៣៧​នាក់

ថ្ងៃទី ០៣ កក្កដា​ចំនួន ៥៧៧

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំពោះអ្នក​ដែល​ព្យាបាល​នៅផ្ទះ​នៅ​ល្ងាច​ថ្ងៃអាទិត្យ​មាន​ចំនួន ជាង​៨០​នាក់ ហើយ​ថ្ងៃ​បន្ទាប់​នេះ មាន​ចំនួន​ប្រហែល​ជាង​៥០​នាក់ សរុបមក​អ្នក​ដែល​ព្យាបាល​នៅផ្ទះ​បាន​ប្រហែល​១៥០​នាក់។

@FirstNewsAsia