
សង្គម
ជូនដំណឹងយូរហើយ អោយបញ្ឈប់ការយកចិញ្ចើមផ្លូវ តាំងលក់រថយន្តនោះ តែបើចូលរួមអនុវត្ត កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ស្ទូចរថយន្តមករក្សាទុកនៅសាលាខណ្ឌ ។
នៅព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១ នេះ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ បានចុះអនុវត្តវិធានការក្ដៅចំពោះម្ចាស់ទីតាំង លក់រថយន្តមួយចំនួន មានយីហោ វីរះ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ១០៦ សង្កាត់វត្តភ្នំ ដែលមិនគោរពតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខណ្ឌ ក៏ដូចរបស់រដ្ឋបាលរាជធានីភ្នំពេញឡើយ។
ទីតាំងខាងលើនេះនៅតែបន្តតាំងលក់រថយន្តរំលោ,ភលើចិញ្ជើមផ្លូវ មិនរក្សាចិញ្ចើមទុកសម្រាបអ្នកថ្មើរជើង ឬជនពិការភាពឡើយ ត្រូវបានកម្លាំងធ្វើការស្ទួចរថយន្តមករក្សាទុកនៅសាលាខណ្ឌ តែម្ចាស់ទីតាំងមិនត្រឹមតែមិនអនុវត្តតាមវិធានការរដ្ឋបាលនោះ ថែមទាំងរឹងទទឹងជាមួយអាជ្ញាធរទៀតផង។
សូមទស្សនាវីដេអូខាងក្រោមនេះ៖


