ព្រោះតែជឿតាមពាក្យចចាមអារ៉ាមឮតៗគ្នា ស្ត្រីផ្ទៃពោះគ្រប់ខែ មិនធ្វើតេស្តទុករហូតដល់ដល់ក្អក ហត់ខ្លាំង ទើបមកតេស្ត ចុងក្រោយ សភ្នែក

សង្គម

ហ្វឺសញូសអាស៊ី

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ផ្តាសាយគឺ ផ្តាសាយ កូវីដ គឺ កូវីដ មិនអាចផ្តាសាយតេសចេញកូវីដបានទេ គ្រាន់តែកូវីដ និង ផ្តាសាយចេញរេាគសញ្ញាស្រដៀងគ្នា ធ្វើឲ្យយើងយល់ច្រឡំ។

បើតាមគ្រូពេទ្យម្នាក់បានឲ្យដឹងថា ស្ត្រីផ្ទៃពេាះគ្រប់ខែ ម្នាក់គាត់ថាផ្តាសាយ 6-7 ថ្ងៃហើយ ដល់បន្ទាប់មកដូចក្អក ហត់ ហត់ ដូចខ្លាំងជាងផ្តាសាយ ។

គ្រូពេទ្យធ្វើតេស ៖ បងហេតុអ្វីមិនប្រញាប់មកពេទ្យ សម័យកូវីដផងធ្វើតេស្តចេាលមួយទៅបងទំនុកចិត្ត ឆាប់ដឹងលទ្ធផលឆាប់បានព្យាបាល

អ្នកជំងឺ ៖ ខ្ញុំរកទៅធ្វើតេស្តដែរហ្នឹង តែគេថាកុំធ្វើផ្តាសាយធម្មតាក៏មើលឃើញចេញកូវីដដែរ ដល់ទុកយូរ យូរទៅក្អកខ្លាំង និង ហត់ហត់ទៅលេាកគ្រូ ទើបដាច់ចិត្តមកធ្វើតេស្ត ។

លទ្ធផលចេញមក : វិជ្ជមាន

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហេតុអ្វីបានទុកដល់ក្អកខ្លាំង ហត់ហើយទើបមកពេទ្យ ក្នុងហ្វេសប៊ុកប៉ុន្មានអាទិត្យចុងក្រេាយនេះឃើញគេបង្ហេាះមិនក្រេាម 5 នាក់ទេដែលស្ត្រីពេាះធំបានស្លា.ប់ដេាយសារជំងឺ កូវីដ-19 នេះ មកដល់ពេទ្យស្ថានភាព ស្រាល ស្រាលមិនប្រាកដថាមើលជាផង ហើយយើងមានផ្ទៃពេាះទៀតទុកដល់ក្អក ហត់ខ្លាំងហើយ តើសង្ឃឹមអ្វីទៅ ? ហេតុអ្វីពេទ្យមិនជឿ ទៅជឿអ្នកលេង ហ្វេសប៊ុក មួយចំនួនតូចដែលបង្ហេាះបំពុលសង្គមថាផ្តាសាយក៏តេស្តចេញកូវីដដែរ។

ដល់យើងទុកខ្លួនឯងដល់ធ្ងន់ហើយ តើពួកដែលបង្ហេាះ បំពុលនឹងមានចេញមុខមកសង្គ្រេាះបងប្អូនទេ ? សូមមេត្តាពិចារណាថ្លឹងថ្លែង ករណីបងប្អូនក្អក ក្តៅខ្លួន សញ្ញាស្រដៀងផ្តាសាយចឹង សង្ស័យសូមមេត្តាប្រញាប់ទៅធ្វើតេស្ត ឆាប់បានដឹងទាន់ពេលវេលា ឆាប់បានព្យាបាល បងប្អូនរវល់តែជឿគេ ទុកខ្លួនឯងដល់ធ្ងន់ហើយ ដល់ស្លា.ប់បាត់បង់ជីវិតគឺជាយើង ហើយចំលងដល់បងប្អូនកូនចៅ ឪពុកម្តាយចាស់ ចាស់ ក្នុងផ្ទះទៀតក៏ ជាយើង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រុមគ្រូពេទ្យ ពន្យល់អំពីការធ្វើតេស្ត៍រហ័សសម្រាប់រកមេរោគកូវីតដោយមានការយល់ច្រឡំថាតេស្ត៍នេះទោះបីជាអ្នកជម្ងឺផ្តាសសាយធម្មតាក៏លទ្ឋផលវិជ្ជមានដែរ
សូមបង្ហាញឡើងវិញអំពីការធ្វើតេស្ត៍រហ័សសម្រាប់រកមេរោគកូវីត ដោយសារបងប្អូនយើងមួយចំនួនមិនទាន់យល់ច្បាស់អំពីរសារះសំខាន់របស់វា ដោយមានការច្រឡំថាតេស្ត៍នេះទោះបីជាអ្នកជម្ងឺផ្តាសសាយធម្មតាក៏អាចមើលឃើញលទ្ឋផលវិជ្ជមានដែរ ។

ការយល់បែបនេះគឺជាការយល់ច្រឡំខុសទាំងស្រុងហើយ ព្រោះជម្ងឺផ្តាសាយ វាបង្ករដោយវីរីសប្រភេទផ្សេងដូចជា rhinovirus , adenovirus , influenza ជាដើម ចំណែកជម្ងឺកូវីត 19 បង្ករដោយវីរីសកូរូណា ( coronavirus ) ។

ការស្វែងយល់អំពី Rapid Antigen test COVID-19 ( តេស្ត៍រហ័សមើលមេរោគកូវីត 19 ) ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១. ជាប្រភេទតេស្តមើលមេរោគកូវីត ( Antigen) រហ័សពោលគឺលទ្ឋផល ត្រូវការរយះពេលតែ ១៥នាទី ( ប្រសិទ្ឋភាពតេស្ត៍នេះប្រហាក់ប្រហែល ៩៥ % ) ។

២. ងាយស្រួលធ្វើ អាចធ្វើដោយខ្លួនឯង ដោយត្បាល់រន្ធច្រមុះ ( nasopharyngeal or nasal swab specimens )ជម្រៅ ២ សង់ទីម៉ែត ដោយបង្វិល ៥ ជុំ ។
៣. ប្រសិទ្ឋភាពខ្ពស់ ( sensitivity)ប៉ុន្តែទាបជាងមើលសំណាក PCR test ( RT- PCR test ) ។

ប្រសិទ្ឋភាពចាប់រកមេរោគឃើញច្បាស់ល្អ ភាគច្រើននៅពេលមានរោគសញ្ញា ( ក្អក ផ្តាសាយ ឈឺបំពង់ក ក្តៅខ្លួន... ) ពោលគឺចាប់ចន្លោះថ្ងៃទី ៥ ទៅថ្ងៃទី៩ ក្រោយពីឆ្លង ( ដំណាក់មេរោគមានច្រើននៅក្នុងសំណាក ) ។

៤. តេស្ត៍នេះគេប្រើប្រាស់ក្នុងការផ្ទុះរាលដាលក្នុងសហគមន៌ជាប្រភេទប្រមូលផ្តុំ ( outbreak settings ) ដើម្បីស្រាវជ្រាវ បែងចែក ញែកអ្នកដែលវិជ្ជមានអោយបានឆាប់ ប៉ុន្តែទោះជាអ្នកវិជ្ជមានឫ អវិជ្ជមានក៏ដោយក៏ត្រូវមើលសំណាក PCR test បន្ថែមបញ្ជាក់ទៀត ប្រសិនបើមានករណីសង្ស័យ ឫមានរោគសញ្ញា ឫ ស្ថិតក្នុងតំបន់ប្រឈមខ្ពស់ ( Serial screening in congregate settings ) ។

៥. ចំណុចខ្សោយរបស់តេស្ត៍នេះគឺ ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

- ចាប់មេរោគមិនឃើញមុនពេលអ្នកជម្ងឺស្តែងចេញរោគសញ្ញា ( asymptomatic phase ) ពោលមុនថ្ងៃទី ៣ នៃការឆ្លង។

- តេស្ត៍នេះនិងអវិជ្ជមាននៅពេលមេរោគក្នុងសំណាកចុះទាប ( low virus ) ចាប់ពីថ្ងៃទី ១១ តទៅ ហើយតំណាក់កាលនេះកម្រិតនៃការឆ្លងក៏ថមថយចុះផងដែរ ជាតំណាក់កាលលែងមានការគំរាមកំហែងនៃការឆ្លងទៀតហេីយ ( no longer threat ) ។

៦. ចំណុចខ្សោយនៃលទ្ឋផលរបស់ PCR test គឺនៅតែមើលឃើញវិជ្ជមានដដែលទោះជាអ្នកជម្ងឺស្ថិតក្នុងដំណាក់ជាសះស្បើយក៏ដោយ ( ខ្មោចមេរោគ dead virus) មានរយៈពេលរាប់សប្តាហ៏ទៅរាប់ខែ ។

@FirstNewsAsia