នោះ! ម្ចាស់តោបង្ហាញក្ដីបារម្ភ ក្រោយបងប្អូនមកលេងច្រើនពេក ដល់ថ្នាក់ម្ចាស់តោហ៊ី​ម៉ា សុំ​ចិត្ត​កុំឲ្យធ្វើរឿងនេះ ខ្លាចមានបញ្ហាមើលមិនឃើញ (មានវីដេអូ)

សង្គម

ហ្វឺសញូសអាស៊ី

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ភ្នំពេញ ៖ បន្ទាប់ពីសម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី សម្រេច​ឲ្យ​បុរស​ជនជាតិ​ចិន អាច​យក​សត្វ​តោ មក​ចិញ្ចឹម​នៅផ្ទះ​វិញ​បានជាមួយលក្ខណ្ឌសុវត្ថិភាព​ទាំង​មនុស្ស​ក្នុងផ្ទះ និង​អ្នក​រស់នៅ​ជិតខាង ពេលនេះបុរស​ជនជាតិ​ចិន ដែល​មានឈ្មោះ TOM MU បានអនុញ្ញាតឲ្យបងប្អូនមើលទស្សនា សត្វតោ ហ៊ីម៉ារបស់គាត់ហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណានៅយប់​ថ្ងៃ​ទី​០៧ កក្កដា ២០២១​នេះ ម្ចាស់តោខាងលើនេះ បាន​បង្ហាញ​នូវ​ក្តី​បារម្ភ ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​មួយ​ចំនួន ដែល​បាន​ចូល​មក​មើល​សត្វ​តោ​ក្នុងផ្ទះ​វីឡា​របស់​លោក ដែលស្ថិត​នៅផ្ទះ​លេខ​២២ ផ្លូវ​៣០៦ ភូមិ​៧ សង្កាត់​បឹង​កេងកង​១ ខណ្ឌ​បឹង​កេងកង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះលោក TOM MU ប្រើប្រាស់គណនី «Qi Xiao»បានថ្លែងតាមរយៈបណ្ដាញសង្គមថា «​រយៈពេល​២​ថ្ងៃនេះ មាន​បងប្អូន​ជា​ច្រើន បាន​មក​លេង ហ៊ី​ម៉ា (​ឈ្មោះ​សត្វ​តោ​) ប៉ុន្តែ​ខ្ញុំ​សង្ឃឹមថា បងប្អូន​នៅ​តែ​បន្ត​ការពារ និង​អនុវត្ត​វិធានការ ៣​ការពារ ៣​កុំ អោយ​បាន​ភ្ជាប់​ជា​និច្ច ជៀសវាង​ជំងឺ​នេះ រីក​រាលដាល់​កាន់តែ​ខ្លាំង ធ្វើ​អោយ​ថ្នាក់ដឹកនាំ​ពិបាក ។ ហើយ​សង្ឃឹមថា ពេល​ដែល​បងប្អូន​មក​លេង ហ៊ី​ម៉ា ត្រឹម​មើល និង​ថត​បាន​ហើយ កុំ​លេង​ស្និត​ស្នាល​ពេក ជៀសវាង ការពារ​ខ្លាច​មនុស្ស​ច្រើន ធ្វើ​អោយ​សត្វ​វា​ភ័យ អាច​មាន​បញ្ហា​ផ្សេង​ៗ ដែល​យើង​មើល​មិនឃើញ អាច​កើតឡើង​» ។

សូមទស្សនាវីដេអូខាងក្រោម៖

@FirstNewsAsia