
សង្គម
កាលពីពេលថ្មីៗនេះនៅលើបណ្ដាញសង្គម មានការរិះគន់យ៉ាងច្រើនជាបន្តបន្ទាប់ ទៅលើការតែងតាំងឧកញ៉ា ស្រី ណារួម ហៅម៉ែរួយ ជាអ្នកលក់ឡេ និងលោកគ្រូមហាជ័យម្ចាស់វិមានមហាជ័យ ជាទីប្រឹក្សាផ្ទាល់សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជគណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជា ។
ទាក់ទងនឹងករណីនេះ លោក សេង សុមុនី អ្នកនាំពាក្យក្រសួងធម្មការ និងសាសនា ថ្លែងប្រាប់សារព័ត៌មានកម្ពុជាថ្មី នៅរសៀលថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១នេះថា ចំពោះការតែងតាំងខាងលើនេះពុំមែនជាការសម្រេចរបស់ក្រសួងធម្មការ និងសាសនានោះឡើយ តែជាការសម្រេចរបស់គណៈសង្ឃ។
ហើយកន្លងមកមានការតែងតាំង ទីប្រឹក្សាសម្ដេចសង្ឃជាច្រើនរូបមកហើយ មិនមែនតែ២នាក់ខាងលើនេះទេ។
អ្នកនាំពាក្យដដែលបានសំណូមពរកុំឲ្យមានការជេរប្រមាថ ដែលនាំឲ្យមានបាបកម្មលើខ្លួនឯង ហើយបើថាទេ មិនច្បាស់លាស់ទេ យើងសាកសួរលោកផ្ទាល់ ដើម្បីបានដឹងព័ត៌មានហ្នឹង។





