
សង្គម
ភ្នំពេញ៖ កាលពីវេលាម៉ោង១២យប់រំលងឈានចូល ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១ កម្លាំងគណៈបញ្ជាការរដ្ឋបាលខណ្ឌសែនសុខ បានធ្វេីការចុះបិទហាងខារ៉ាអូខេ មួយកន្លែងយីហោ ហ្គោល នៅតាមបណ្តោយផ្លូវ១៩៨៦ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ឃាត់ខ្លួនមនុស្សប្រុសស្រី២៦នាក់។
ខារ៉ាអូខេខាងលើនេះ បានបេីកទទួលភ្ញៀវចូលច្រៀងលេងយ៉ាងសប្បាយដោយផ្គេីននឹងសេចក្តីណែនាំរបស់រដ្ឋបាលរាជធានី ភ្នំពេញមិនខ្លាចការឆ្លងជំងឺកូវីដ១៩ ។
សមត្ថកិច្ចបានបញ្ជាក់ថា ក្នុងប្រតិបត្តិការខាងលេីនេះកម្លាំងសមត្ថកិច្ចធ្វេីការឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន២៦នាក់ ក្នុងនោះមានស្រី១៣នាក់រួមនិងម៉ូតូជាច្រើនគ្រឿង រួចបញ្ជូនទៅអធិការរដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីបន្តទៅតាមនិតិវិធីច្បា.ប់។
ទោះបីជាកាលពីពេលថ្មីៗនេះ រដ្ឋបាលរាជធានីភ្នំពេញបានសម្រេចអនុញាតិឱ្យបេីកដំណេីរការអាជីវកម្មឡេីងវិញ តែត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ពាក់ម៉ាស់ វាស់កម្តៅ រក្សាគម្លាត ជាពិសេសប្រកាន់ភ្ជាប់ជានិច្ចនូវវិធានការ បីការពារ បីកុំ របស់ប្រមុខរាជរដ្ឋាភិបាល សម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។






