
សង្គម
ក្រោយមានមតិលើកឡើងនៅលើបណ្ដាញសង្គម ទាក់ទងនឹងប្រាសាទនៅប្រទេសថៃ ដែលមានរូបរាង និងប្លង់ ស្រដៀងនឹងប្រាសាទអង្គរវត្តកម្ពុជា ដែលជាសម្បត្តិបេតិកភណ្ឌជាតិ។
ពេលនេះព្រះចៅអធិការវត្ត ភូមេនហ្វា នៅខេត្តបុរីរម្យ ដែលជាអ្នកនៅពីក្រោយការសាងសង់ប្រាសាទដ៏ធំមួយនេះ បានដោយលើកឡើងចេញមុខការពារថា គម្រោងសាងសង់ប្រាសាទនេះ មិនមែនជាការសាងសង់អង្គរវត្តទី២ទេ
លោក សមស័កស៊ុងវ៉ារ៉ាជិតតូ ដែលជាព្រះចៅអធិការវត្តខាងលើនេះ បានប្រាប់គណៈប្រតិភូដែលដឹកនាំដោយប្រធានការិយាល័យវប្បធម៌ខេត្ត គឺលោកខាត់ធីយ៉ាឆៃម៉ាន ថាគម្រោងនេះបានកើតចេញពី ការស្រមើលស្រមៃ និងចក្ខុវិស័យរបស់លោកផ្ទាល់ មិនបានចម្លងពីប្រាសាទដទៃ ឬប្រាសាទអង្គរវត្តកម្ពុជាទេ។
នេះបើតាមការចុះផ្សាយពីកាសែតបាងកងប៉ុស្តិ៍ នៅថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ២០២១ម្សិលមិញនេះ។




