មានរូបស្រស់ៗប៉ុណ្ណឹងហើយ ព្រះអង្គនៅថា កើត​ពី​ការ​ស្រមើស្រមៃទៀត ដោយដាក់ឈ្មោះថ្មីថា

សង្គម

ហ្វឺសញូសអាស៊ី

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់ពីព្រះចៅអធិការវត្ត ភូមេនហ្វា ព្រះអង្គ សមស័កស៊ុងវ៉ារ៉ាជិតតូ នៅខេត្តបុរីរម្យ ដែលជាអ្នកនៅពីក្រោយការសាងសង់ប្រាសាទដ៏ធំមួយនេះ បានដោយលើកឡើងចេញមុខការពារថា គម្រោងសាងសង់ប្រាសាទនេះ មិនមែនជាការសាងសង់អង្គរវត្តទី២ទេ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយបានប្រាប់គណៈប្រតិភូដែលដឹកនាំដោយប្រធានការិយាល័យវប្បធម៌ខេត្ត គឺលោកខាត់ធីយ៉ាឆៃម៉ាន ថាគម្រោងនេះបានកើតចេញពី ការស្រមើលស្រមៃ និងចក្ខុវិស័យរបស់លោកផ្ទាល់ មិនបានចម្លងពីប្រាសាទដទៃ ឬប្រាសាទអង្គរវត្តកម្ពុជាទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តែបើយើងឃើញជនជាតិថៃបង្ហោះនៅលើបណ្ដាញសង្គមកាលពីឆ្នាំមុនក្នុងពិធីបុណ្យកឋិនរៃអង្គាសបច្ច័យសង់ប្រាសាទនេះ គឺត្រូវបានគេដាក់ឈ្មោះថាសីហនគរ គឺមានប្លង់ដូចបេះបិទទៅនឹងប្រាសាទអង្គរវត្តរបស់កម្ពុជាយើង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើតាមបុរសជនជាតិថៃផុស រួមមានទាំងបដារូបប្រាសាទអង្គរវត្តកម្ពុជា តែសរសេរឈ្មោះថ្មីថាជា "សីហនគរ" ក្រៅពីនោះនៅមានប្លង់បាត រូបធ្វើប្លង់ម៉ាកែត គឹដូចទៅនឹងអង្គរវត្តទាំងស្រុងតែម្ដង។

យ៉ាងណារង់ចាំមើលដំណោះស្រាយបន្តទៀត ខណៈក្រសួងវប្បធម៌កម្ពុជា បានឲ្យស្ថានកុងស៊ុលនៅប្រទេសថៃកំពុងតាមដាន៕

@FirstNewsAsia