
សង្គម
ជុំវិញរឿងលោក សុវណ្ណរិទ្ធី និងភរិយា គឺអ្នកនាង មាស សុជាតាកាលពីយប់ថ្ងៃទី០៨ ខែកកដ្កា ឆ្នាំ២០២១ បានធ្វើឲ្យអ្នកលេងបណ្តាញសង្គម កើតការចាប់អារម្មណ៍សារជាថ្មី ដែលបង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ច នៅផ្ទះល្វែងក្នុងបុរីមួយកន្លែង ជិតផ្សារ ម៉ាក្រូ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ព្រោះមានទាំងប៉័ងតោមកជាមួយទៀតផង
ដោយផ្ដើមគឺគ្រាន់តែឃើញស្បែកជេីងកែងក្នុងរថយន្ត កើតចិត្តសង្ស័យថាជាស្បែកជើងស្រីស្នេហ៍, ប្ដីថាស្បែកជើងប្អូនស្រីពៅទេ, ប្រពន្ធមិនជឿសុំសោរឡានបើកមើលតែមិនព្រមឲ្យសោរ ក៏កើតជារឿងរ៉ាវតែម្ដង។
យ៉ាងណានៅព្រឹកថ្ងៃទី ០៩ កក្កដានេះ ភរិយាលោកបង្ហោះសារបន្ថែមថា៖ វីដេអូបែកធ្លាយដែលជាប់សំលេងក្នុងឡានរបស់គាត់ តែគាត់លុបបាត់ហើយ.......ដើមហេតុដែលខ្ញុំឃើញស្បែកជើងគាត់ក្នុងឡាន នេះឬដែលគាត់ថាស្បែកជើងកែងរបស់ប្អូនស្រីគាត់?
ទាំងដែលប្អូនគាត់និយាយក្នុងឡាយរបស់គាត់ថា “មិនអីទេស្បែកជើងហ្នឹងប៉ុនខ្ញុំ” និយាយបែបនេះបានន័យថាយ៉ាងម៉ិចបងប្អូន ជួយគិតមើល?
គាត់ឡាយ តែគាត់ជាប់ Bluetooth ក្នុងឡានរបស់គាត់ដែលបងប្អូនក្រុមគ្រួសារគាត់កំពុងនៅក្នុងឡាយហ្នឹង ហើយ ចង់អោយលុបវីដេអូកាមេរ៉ាសុវត្ថិភាពរបស់គាត់ក្នុងការិយាល័យ ដែលក្នុងនោះក៏មាន ខោអាវនារីនោះក្នុងបន្ទប់គាត់ផងដែរ?
ប៉ុណ្ណឹងហើយគាត់ថាមិនមែនទៀត? នេះឬស្បែកជើងរបស់ប្អូនលោក? ដើម្បីជ្រាបច្បាស់នោះ ទស្សនារូបភាពខាងក្រោម៖







