
សង្គម
ព្រះវិហារ៖ កាលពីថ្ងៃទី ០៤ ខែឧសភា ឆ្នាំ២០២១កន្លងទៅ កូវីដ១៩បានផ្ដា.ច់ជីវិតលោកវរសេនីយ៍ឯក ចៅ ស៊ីផន ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ដោយឡែកនៅព្រឹកថ្ងៃទី ១០ ខែកក្កដា ឆ្នាំ២០២១នេះ ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារបានបា.ត់ប.ង់ជី.វិតម្នាក់ទៀតហើយ។
នេះបើតាមមន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បានឲ្យដឹងនៅព្រឹកថ្ងៃទី ១០ ខែកក្កដានេះ តាមរយៈគណនីឈ្មោះ ជុំ ប៊ុនថន។
គណនីដដែលបានឲ្យដឹង និងរៀបរាប់យ៉ាងដូច្នេះថា ៖
««ក្នុងនាមខ្ញុំជាមន្រ្តីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ មួយរូប ខ្ញុំ សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនូវដំណឹងមរណ.ភាពរបស់លោក ឧត្តមសេនីយ៍ត្រី ឡុង សំអឿន ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ
ដែលបានផុតដង្ហើមថ្ងៃសៅរ៍ ទី ១០ ខែកក្កដា នៅវេលាម៉ោង ៧ព្រឹក នេះ ដោយជំ.ងឺ កូវីត-១៩ នៅបន្ទប់ស.ង្គ្រោះបន្ទា.ន់(ICU) មន្ទីរពេទ្យបង្អែក ១៦ មករា ខេត្តព្រះវិហារ ។
សូមឲ្យវិញ្ញាណក្ខន្ធ លោក ឧត្តមសេនីយ៍ត្រី បានទៅកាន់សុ.គ.តិ.ភពផងចុះ»




