
សង្គម
ភ្នំពេញ ៖ យើងដឹងហើយក្រោយពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សម្រេចឲ្យបុរសជនជាតិចិន អាចយកសត្វតោ មកចិញ្ចឹមនៅផ្ទះវិញបានជាមួយលក្ខណ្ឌសុវត្ថិភាពទាំងមនុស្សក្នុងផ្ទះ និងអ្នករស់នៅជិតខាង ពេលនេះបុរសជនជាតិចិន ដែលមានឈ្មោះ TOM MU បានអនុញ្ញាតឲ្យបងប្អូនមើលទស្សនា សត្វតោ ធីម៉ារបស់គាត់ហើយ។
យ៉ាងណានៅយប់ថ្ងៃទី០៧ កក្កដា ២០២១នេះ ម្ចាស់តោខាងលើនេះ បានបង្ហាញនូវក្តីបារម្ភ ចំពោះបងប្អូនប្រជាពលរដ្ឋខ្មែរមួយចំនួន ដែលបានចូលមកមើលសត្វតោក្នុងផ្ទះវីឡារបស់លោក ដែលស្ថិតនៅផ្ទះលេខ២២ ផ្លូវ៣០៦ ភូមិ៧ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ។
ដោយលោកសង្ឃឹមថា បងប្អូននៅតែបន្តការពារ និងអនុវត្តវិធានការ ៣ការពារ ៣កុំ អោយបានភ្ជាប់ជានិច្ច ជៀសវាងជំងឺនេះ រីករាលដាល់កាន់តែខ្លាំង ធ្វើអោយថ្នាក់ដឹកនាំពិបាក ។ ហើយសង្ឃឹមថា ពេលដែលបងប្អូនមកលេង ធីម៉ា ត្រឹមមើល និងថតបានហើយ កុំលេងស្និតស្នាលពេក ជៀសវាង ការពារខ្លាចមនុស្សច្រើន ធ្វើអោយសត្វវាភ័យ អាចមានបញ្ហាផ្សេងៗ ដែលយើងមើលមិនឃើញ អាចកើតឡើង
ជាការបន្ថែមនៅព្រឹកថ្ងៃទី១០ ខែកក្កដានេះ លោក ហ៊ុន ជា បានមកលេង តោធីម៉ា និងម្ចាស់ដល់គេហដ្ឋាន និងបានលើកឡើងថា ៖
ថ្ងៃនេះមកលេងសត្វតោឈ្មោលវាឈ្មោះ TMA (ធីម៉ា) វាស្លូតតែក៏ត្រូវមើលថែ និងការពារដែរព្រោះវាជាសត្វ
ស្រលាញ់សត្វត្រូវដឹង និងស្វែងយល់ពីអារម្មណ៍សត្វឲ្យបានច្រើន និងចេះអោយអាហារវាអោយបានទៀងទាត់ និងឆ្អិនផង៕







