
សង្គម
រឿងរ៉ាវផ្ដើមចេញពីស្បែកជេីងកែងក្នុងរថយន្ត នាំឲ្យចិត្តប្រពន្ធកើតចិត្តសង្ស័យថាជាស្បែកជើងស្រីស្នេហ៍ ឯប្ដីថាស្បែកជើងប្អូនស្រីពៅទេ ប្រពន្ធមិនជឿសុំសោរឡានបើកមើលតែមិនព្រមឲ្យសោរ ក៏កើតជារឿងរ៉ាវរហូតឈានដល់ការទាញប៉័ងតោមកកា.ប់លើរថយន្តតែម្ដង។
រឿងរ៉ាវរបស់លោក សុវណ្ណរិទ្ធី និងភរិយា គឺអ្នកនាង មាស សុជាតានេះ បានអង្រួនចិត្តមហាជនរាប់លាននាក់ចូលទស្សនា ខ្លះសម្ដែងក្ដីអាណិត ខ្លះលើកជាមតិផ្សេងៗ...ខណៈលោកសុវណ្ណរិទ្ធីផ្ទាល់ បានរៀបរាប់ថាខ្លួនគ្មានសល់អ្វីទេ គឺមានតែរថយន្តមួយហ្នឹង ថាទុកសម្រាប់ឲ្យកូនស្រីទាំងពីររបស់លោក ប៉ុន្តែឥឡូវខ្ទេ.ចអស់ហើយ ក៏គ្មានលទ្ធភាពជួសជុលដែរ។
យ៉ាងណារឿងរ៉ាវនេះបានអង្រួនចិត្តដល់ម្ចាស់ហាងមួយ ដោយមិនចង់ឲ្យលោកសុវណ្ណរិទ្ធីលក់ខាតខ្លាំង ក៏សម្រេចចិត្តចេញថ្លៃជួសជុលទាំងស្រុងជំនួស។
នេះបើតាមលោកសុវណ្ណរិទ្ធី រៀបរាប់នៅយប់ថ្ងៃទី ១០ ខែកក្កដានេះ ដោយមានខ្លឹមសារទាំងស្រុងថា៖
«ទេវតាមានភ្នែក សាងល្អជួប មនុស្សល្អតាមជួយពិតមែន ! អរគុណបងស្រី សម្រស់ ធារ៉ា ដែលបងមានចិត្តសន្ដោសប្រណីដល់ខ្ញុំនៅពេលនេះ ដោយក្តីអាណិតពេលនេះបងស្រីបានជួយចេញថ្លៃជួសជុលរថយន្តរបស់ខ្ញុំទាំងស្រុង ព្រោះបងស្រីមិនចង់អោយខ្ញុំលក់រថយន្តនេះខាតខ្លាំងពេក ។
លោកបានបន្ថែមទៀតថា ៖ពេលនេះខ្ញុំគ្មានលទ្ធភាពអ្វីតបស្នងសងគុណបងទេ មានតែម្រាមដៃដបសំពះអរគុណទឹកចិត្តបងតែប៉ុណ្ណោះ រថយន្តនេះក្រោយជួសជុលរួចខ្ញុំនឹងលក់ដើម្បីបញ្ចប់រឿងគ្រប់បែបយ៉ាង។»









