
សង្គម
ភ្នំពេញ៖ សាឡងដឹកខ្សាច់មួយគ្រឿងបានបើកបុកទូកកាណូតនេសាទរបស់ជនជាតិអ៊ីស្លាម១គ្រឿង ដាច់ជាពីរកំណាត់ ហើយលិចបាត់នៅក្នុងទន្លេសាប កាលពីវេលាម៉ោងប្រមាណ១២ និង៤០នាទីថ្ងៃត្រង់ទី១១ខែ កក្កដា ឆ្នាំ ២០២១ ភូមិទី១ (ក្បាលជ្រោយចង្វារ) មុខ បរមរាជវាំងក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ទោះបីជាយ៉ាងណាករណីខាងលើនេះ ពុំបណ្តាលឲ្យមនុស្ស រងគ្រោះថ្នា-ក់ឡើយដល់អាយុជីវីតឡើយ ដោយមានតែស្រ្តីជាប្រពន្ធ រងរបួ-សពកក្បាល ហើយបន្ទាប់ពីបុករួច សាឡង់មួយគ្រឿងនោះក៍បានបើកទៅបាត់ ដោយសន្យាថាចាំដោះស្រាយសងការខូចខាតជាក្រោយ ។
ប្រភពព័ត៌មានបានឲ្យដឹងថា ទូកនេសាទដែលសាឡង់បុកលិច មានម្ចាស់ ជិះចំនួន៣នាក់ ប្តី ប្រពន្ធ និងកូនប្រុសរួមមាន៖
១.ឈ្មោះ ស្មាន់ ខសិន ភេទប្រុសអាយុ ៦០ឆ្នាំ
២.ឈ្មោះ លែប អាធីកាសអាយុ ៦០ឆ្នាំជាប្រពន្ធ
និង៣.ឈ្មោះ សារ គីរីនភេទប្រុសអាយុ២១ឆ្នាំ ជាកូន មានលំនៅ សង្កាត់ជ្រោយចង្វារខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ក្រោយកើតហេតុ មានទូកប្រមាណជនជាតិអ៊ីស្លាមប្រមាណជិត១០ទូកបាននាំគ្នា មកងូតរាវរកទូកអស់ប្រមាណ១ម៉ោង ដោយរកឃើញ ត្រឹមតែមួយកំណាត់ និងម៉ាស៊ីនតែប៉ុណ្ណោះ ឯមួយកំណាត់ទៀត និងសម្ភារៈ រួមមានសំណាញ់ចំនួន២ និងលុយ ប្រមាណ៧ពាន់ដុល្លារបានលិចបាត់ក្នុងទន្លេមិនទាន់រកឃើញនៅឡើយ៕ សូមទស្សនាវីដេអូខាងក្រោម៖





