
សង្គម
ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ម៉មប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងកូវីដ១៩ ថាចំពោះការបញ្ចុះសា-កស-ពដែលស្លា-ប់ដោយសារជំងឺកូវីដ១៩ អ្នកសែងម-ឈូ-សយកទៅបញ្ចុះត្រូវមានចំនួនពី៤ ទៅ៦នាក់នឹងត្រូវពាក់សម្ភារៈការពារឲ្យបានត្រឹមត្រូវ
ហើយសមាជិកគ្រួសារ ឬអ្នកចូលរួមត្រូវពាក់ម៉ាសការពារ ឲ្យបានត្រឹមត្រូវ និងត្រូវកំណត់ចំនួនមិនឲ្យលើសពី ១០ នាក់ព្រមទាំងត្រូវរក្សាគម្លាតរវាងអ្នកចូលរួមចំនួន១ ម៉ែត្រកន្លះពីគ្នានិងនៅចំងាយ ៣ ម៉ែត្រពីស-ពព្រមទាំមិនអនុញ្ញាតឲ្យមានការហែក្បួនឡើយ។
លោក រដ្ឋមន្ត្រីបន្ថែមថាលើ សពីនេះទៀតគ្រប់ស-ពអ្នកជំងឺកូវីដ១៩ មិនត្រូវបានអនុញ្ញាតឱ្យធ្វើកោ-ស-ល្យវិ-ច័យ ឬវះកាត់ស-ពឡើយ ហើយ ស-ពត្រូវបានរៀបចំដោយរុំក្រណាត់រួចដាក់ក្នុងថង់ប្លាស្ទិកបិទជិតយ៉ាងត្រឹមត្រូវដោយបុគ្គលិកក្នុងមន្ទីរពេទ្យហើយស-ពខ្លះត្រូវបានដាក់បង្កករក្សាទុកមុនពេលដាក់ក្នុងម-ឈូ-សមុនយកទៅបូ-ជាឬបញ្ចុះ។
ដូច្នេះឱកាសនៃការចម្លងវីរុសកូវីដ១៩ពុំអាចកើតមានឡើយប្រសិនបើពុំមានការរុះរើ ឬបើកថង់រុំសា-កស-ពនោះ។
លោករដ្ឋមន្ត្រី បានបន្តទៀតថា ការបូ-ជាឬបញ្ចុះស-ពដែលអនុវត្តតាមគោលការណ៍ណែនាំត្រឹមត្រូវ អ្នកដឹកជញ្ជូនស-ព អ្នកលើកស-ពដាក់ចូលក្នុងម-ឈូ-សនឹងលើកម-ឈូ-សដាក់លើទីតាំងបូ-ជាត្រូវពាក់ឧបករណ៍ការពារខ្លួនភីភីអ៊ីឱ្យបានត្រឹមត្រូវដូចជាពាក់ម៉ាសពេទ្យអាវអៀមការពារខ្លួន និងស្រោមដៃនៅពេលរៀបចំរួចរាល់ត្រូវដោះឧបករណ៍ការពារខ្លួនដែលប្រើរួចឱ្យបានត្រឹមត្រូវ ហើយលាងសំអាតដៃជាមួយអាកុល ឬជែលឬសាប៊ូ និងទឹកស្អាតភ្លាមៗ។
សូមអានខ្លឹមសារបន្ថែមខាងក្រោមនេះ៖



