
សង្គម
ស្វាយរៀង ៖ យើងតែងតែសង្កេតឃើញបងប្អូនកម្មករ សម្រុកមកដកប្រាក់ខែនៅតាមទូអេធីអ៊ឹម កកកុញមិនរក្សាកម្លាតសុវត្ថិភាព ដែលជាការបារម្ភអាចនឹងប្រឈម នឹងការឆ្លង ខណៈជំងឺកូវីដ១៩បាន និងកំពុងរាតត្បាត។
ជាក់ស្ដែងនារសៀលថ្ងៃទី១០ កក្កដា ២០២១នេះ ស្ថិតនៅខាងមុខសណ្ឋាគារទន្លេវៃកូ និងធនាគារមួយកន្លែង ក្នុងក្រុងស្វាយរៀង សូមបងយើងមិនបានចូលរួមអនុវត្តរវិធានការ របស់ក្រសួងសុខាភិបាល ជាពិសេសវិធានការរបស់សម្តេចតេជោហ៊ុន សែន ៣កុំ និង៣ការពារ ទេ។
ឃើញបែបនេះ មហាជនមានតែសំណូមពរដល់អាជ្ញាធរមានសមត្ថកិច្ច មេត្តាចុះជួយរៀបចំសណ្តាប់ធ្នាប់ និងរក្សាគម្លាតសុវត្ថិភាព វិធានការផ្សេងៗជូនកម្មករ-កម្មការនីពេលពួកគាត់មកដកប្រាក់ខែផង។


