ថ្ងៃនេះអភិបាលខេត្តកំពង់ឆ្នាំង ដែលទើបឡើងថ្មី កោះហៅមន្ត្រីពាក់ព័ន្ធទាំងអស់ មកប្រជុំដើម្បីបើកវាំងននខ្មៅ រឿងនេះ

សង្គម

ហ្វឺសញូសអាស៊ី

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខេត្តកំពង់ឆ្នាំង៖ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ លោកស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងនឹងបើកកិច្ចប្រជុំមួយ ជាមួយអភិបាល ក្រុង ស្រុក និងសុរិយោដី ស្រុក ក្រុង ទាំងអស់ដើម្បីសាកសួរករណីអាជីវកម្មពុះដីឡូតិ៍លក់គ្មានច្បាប់អនុញ្ញាត។

នេះបើយោងតាមលិខិតរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង ចុះថ្ងៃទី ០៨ ខែកក្កដាឆ្នាំ ២០២១។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មានការលើកឡើងថា នៅប៉ែកតំបន់ចុងកោះសង្កាត់ខ្សាម និងសង្កាត់កំពង់ឆ្នាំង តំបន់អភិវឌ្ឍន៍ថ្មី របស់អតីតអភិបាលខេត្តមុន ឃើញមានការអភិវឌ្ឍខ្លាំង វិស័យសំណង់ និងការពុះដីឡូតិ៍លក់ជាច្រើនកន្លែង ប៉ុន្តែគេក៏មិនបានដឹងថាតើមានច្បាប់ ឬអត់ច្បាប់នោះឡើយ។

ក្នុងនោះដែរគេសង្កេតឃើញមានក្រុមហ៊ុនឯកជនមួយចំនួនបានកាយដីបឹង ដែលច្បាប់បានហាមឃាត់ យកចាក់ពុះឡូតិ៍ គេនៅមិនទាន់ដឹងថា មានលិខិតអនុញាត ឬយ៉ាងណានោះទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងកិច្ចប្រជុំរវាងអភិបាលខេត្តទើបឡើងថ្មី និងអាជ្ញាធរមូលដ្ឋានជំនាញពាក់ព័ន្ធ សង្ឃឹនថាអភិបាលខេត្ត លោក ស៊ុន សុវណ្ណារិទ្ធិ នឹងបើកវាំងននខ្មៅឲ្យមហាជន បានឃើញថា នៅខេត្តកំពង់ឆ្នាំង មានអាជីវកម្មពុះដីឡូតិ៍លក់ខុសច្បាប់ប៉ុន្មានកន្លែង។

@FirstNewsAsia