ពេទ្យថៃជាង៦០០នាក់ ឆ្លងកូវីដ១៩ ទោះបីបានចាក់វ៉ាក់សាំងចិនប្រភេទនេះ២ដូស៍ហើយក្ដី

សង្គម

ហ្វឺសញូសអាស៊ី

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន SCMP កាលពីថ្ងៃអាទិត្យទី១១ ខែកក្កដាឆ្នាំ២០២១ ម្សិលមិញនេះ នៅឯប្រទេសថៃបានរកឃើញបុគ្គលិកពេទ្យ ជាង៦០០នាក់ មានផ្ទុកជំងឺកូវីដ១៩ នៅក្នុងចំណោមបុគ្គលិកពេទ្យ ៦៧៧,៣៤៨នាក់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បុគ្គលិកពេទ្យខាងលើទាំងអស់នេះគឺសុទ្ធតែបានចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ចំនួន២ដូសទាំងអស់ ប៉ុន្តែត្រូវបានរកឃើញ មានគ្រូពេទ្យ ចំនួន៦១៨នាក់បានឆ្លងកូវីដ១៩ ក្នុងនោះក៏មានគិលានុបដ្ឋាយិកាម្នាក់បានស្លា.ប់ ហើយបុគ្គលិកពេទ្យម្នាក់ទៀតកំពុងសំរាកព្យាបាលក្នុងអាការៈធ្ង.ន់ធ្ង.រ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមជម្រាបជូនថា គិតថ្ងៃទី១១ម្សិលមិញនេះ ប្រទេសថៃបានរកឃើញករណីឆ្លងក្នុងសហគមន៍ទ្រង់ទ្រាយធំមួយ ដោយក្នុងនោះបានរកឃើញអ្នកឆ្លងចំនួន ៩,៤១៨ ដែលជាតួលេខខ្ពស់បំផុតមួយមិនធ្លាប់មានពីមុន ដែលធ្វើឲ្យប្រទេសថៃសម្រេចបិទផ្នែកខ្លះនៃប្រទេសរបស់ខ្លួនផងដែរ។

@FirstNewsAsia