
សង្គម
នៅរាជធានីភ្នំពេញ បានចាប់ផ្តើមអនុវត្តការព្យាបាលអ្នកជំងឺកូវីដតាមផ្ទះសម្រាប់អ្នកមានរោគសញ្ញាស្រាល ឬគ្មានរោគសញ្ញា។
ក្រសួងសុខាភិបាលក៏បានណែនាំពីរបៀបតាមដានរោគសញ្ញា និងការថែទាំព្យាបាលអ្នកជំងឺកូវីដ-១៩ តាមក្បួនបច្ចេកទេសត្រឹមត្រូវ។
ករណីមានរោគសញ្ញាស្រាល៖
-មានកំដៅលើស ៣៧.៥
-មានឈឺសាច់ដុំ
-មានឈឺបំពង់ក
ដោយឡែកថ្នាំព្យាបាលអ្នកមានជំងឺកូវីដកម្រិតស្រាលមានដូចជា៖ ប៉ារ៉ាសេតាម៉ុល (Paracetamol) ប្រូម៉ិចស៊ីន (Bromhexine) ឬសេទីវីហ្ស៊ីន (Certirizine)។
ការព្យាបាល
ចំពោះមនុស្សពេញវ័យ ឫកុមារចាប់ពី ៣០គ.ក្រ.ឡើង៖
-ប៉ារ៉ាសេតាម៉ុល (Paracetamol) ៥០០ម.ក្រ x ៣ដង/ថ្ងៃ
ចំពោះកុមារចាប់ពី ២០ ដល់ ២៩ គ.ក្រ.៖
– ប៉ារ៉ាសេតាម៉ុល (Paracetamol) ៣០០ម.ក្រ x ៣ដង/ថ្ងៃ
ក្នុងករណីមានសញ្ញាបន្ថែមដូចជា តឹងច្រមុះ ប៉ូហៀរសំបោរ ឫក្អក (មាន ឫមិនមានស្លេស្ម)
ចំពោះមនុស្សពេញវ័យ ឫកុមារអាយុចាប់ពី ៦ឆ្នាំឡើង៖
– ប្រូម៉ិចស៊ីន (Bromhexine) ៨ម.ក្រ x ៣ដង/ថ្ងៃ ឬសេទីវីហ្ស៊ីន (Certirizine) ១០ម.ក្រ x ១ដង/ថ្ងៃ


