លោក សុវណ្ណរិទ្ធីថាលោកមានជំងឺនេះ សល់ពេលមិនច្រើនសម្រាប់កូនៗទាំងពីរទេ (មានទាំងវីដេអូ)

សង្គម

ហ្វឺសញូសអាស៊ី

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក សុវណ្ណរិទ្ធី ថាខ្លួនមិនមានលុយច្រើនដូចអ្នកដទៃ មិនអាចផ្ដល់ក្តីសុខឲ្យកូនបានគ្រប់គ្រាន់ តែលោក ក្នុងនាមាប៉ារបស់កូនម្នាក់នេះស្រឡាញ់កូនៗលើសពីជីវិតទៅទៀត .... ឲ្យប៉ាសុំទោស ប៉ាចង់នៅជិតកូនណាស់ តែបញ្ហារាប់មិនអស់នេះ ...

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខាងលើនេះជាសារដែលលោកបានរៀបរាប់កាលពីពេលថ្មីៗកន្លងទៅនេះ ដូចប្រិយមិត្តបានជ្រាបហើយទាក់ទងនឹងលោក ក្រោយមានរឿងរ៉ាវជាមួយប្រពន្ធរួចមក ថាមិនបានទៅជួបកូនៗទេ ដោយសារខាងប្រពន្ធជេ,រ ប្រមា.ថរូបលោក តែទោះជាមិនបានទៅជួបកូនផ្ទាល់ក៏លោកធ្វើខួបកំណើតជូនកូនតាមរយៈវីដេអូផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ុន្តែអ្វីដែលមហាជនឆ្ងល់គឺសាររបស់លោកនៅល្ងាចថ្ងៃទី ១៣ ខែកក្កដានេះ គឺថាលោកនឹងមិនមានពេលវេលាច្រើនទៀតទេសម្រាប់កូនៗរបស់លោក ដោយសារតែមានជំងឺរាំរ៉ៃជាប់ខ្លួន តែលោកមិនបានបញ្ជាក់ជំងឺអ្វីខ្លះទេ តែបើតាមសម្ដីប្អូនប្រុសរបស់លោកគឺលោកមានជំងឺក្រពះ។

តាមរយៈសារនេះលោកបានរៀបរាប់ឲ្យបានដឹងថា៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

«ប៉ាដឹងខ្លួនឯងច្បាស់ណាស់ថាប៉ាសល់ពេលវេលាសំរាប់កូនៗទាំង២នាក់ខ្លីណាស់  ព្រោះប៉ាៗមានជំងឺរាំរ៉ៃជាប់ខ្លួន តែប៉ាៗនឹងព្យាយាមប្រឹងប្រែងដើម្បីកូនទាំង២នាក់រហូតដង្ហើមចុងក្រោយរបស់ប៉ាៗ  ប៉ាពិតជាស្រលាញ់កូនទាំង២នាក់លើសជីវិតរបស់ប៉ាទៅទៀត។»

សូមទស្សនាវីដអូចម្រៀងយ៉ាងកម្សត់ខាងក្រោមនេះ៖

@FirstNewsAsia