
សង្គម
នេះជារឿងមួយដែលពិបាកទទួលយកណាស់សម្រាប់ក្រុមគ្រួសាររបស់អ្នកនាងយុគ ចិន្តានៅពេលដែលអ្នកម្តាយជាទីគោរព ស្រលាញ់ គឺអ្នកស្រី ខឹម ផល្លី ដែលមានវ័យក្បែរ៧០ឆ្នាំប៉ុណ្ណោះ ស្រាប់តែបាត់បង់ជីវិតទៅយ៉ាងលឿនៗបែបនេះ។
យើងតែងសង្កេតឃើញថា អ្នកនាង យុគ ចិន្តា និងម្តាយរមែងបង្កើតកម្មវិធីសាងបុណ្យ ដាក់ទាន តាមវត្តអារាមមិនដែលរំលងឡើយ ពេលដឹងដំណឹងនេះសិល្បករទាំង អ្នកណាៗក៏នឹកស្មានមិនដល់ដែរ និងសម្ដែងការអាណិតអ្នកនាង ដែលសុខៗបែរជាត្រូវជួបទុក្ខ បាត់បង់ម្តាយភ្លាមៗយ៉ាងដូច្នេះ។
យោងតាមការរៀបរាប់របស់ពិធីការិនី ឌួង ហ្សូរីដា បណ្តាញសង្គម ដោយបានបង្ហោះថា ៖
« 12-07-2021 ៖ ចូលរួមសោកស្តាយ និងពិបាកទទួលយកមែនទែន ពេលស្តាប់ការរៀបរាប់ទាំងទឹកភ្នែក និងសំលេងទ្រហោយំនៃការបាត់បង់អ្នកម្តាយរបស់បងស្រី Chinda Yok លឿនពេកហើយ ហ្សូអើយ..!
ម៉ាក់បងអត់មានឈឺអីអោយពួកបងពិបាកទេ លឿនពេកហើយ បងជួយគាត់មិនទាន់ សូមអោយវិញ្ញាណក្ខន្ធម៉ាក់អ៊ុំទៅអោយបានសុខ ជាតិក្រោយសូមអោយម៉ាក់អ៊ុំបានជួបប្រសព្វនូវអ្វីល្អៗដូចជាតិនេះទៀត
ក្មួយតែងតែកោតសរសើរម៉ាក់អ៊ុំជាស្ត្រីរឹងមាំ ពូកែ ជិះតែយន្តហោះទៅមក អាមេរិចខ្មែរម្នាក់ឯង មិនអោយពិបាកកូនចៅណាទេ សូម្បីតែពេលម៉ាក់អ៊ុំផុត ក៏ម៉ាក់អ៊ុំមិនអោយកូនចៅណាមកពិបាកជាមួយម៉ាក់អ៊ុំទៀត »។

















