
សង្គម
បន្ទាប់ពីរូបមួយសន្លឹកដែលមានអ្នកនាងពេជ្រ សូលីកា នៅពីក្រោយស្វាមី អបអរការចុះហត្ថលេខានាំចូលផលិតផលស្រាជាមួយអ្នកជំនួញបរទេស ធ្វើឲ្យអ្នកលេងលើបណ្ដាញសង្គមយកមក សរសេរលេងថា «នៅពីក្រោយបុរសជោគជ័យ តែងមានស្ត្រីឆ្លាតពូកែនៅក្បែរ ព្រោះស្ត្រីឆ្លាត នឹងមិនយកបុរសគ្មានកំណើតធ្វើប្តីទេ»។
យ៉ាងណានៅថ្ងៃទី ១២ កក្កដា អ្នកនាងបានបញ្ជាក់បន្ថែមថា៖
នៅពីក្រោយ កញ្ចក់ទូរទស្សន៍ ខ្ញុំគ្រាន់តែ... ជាប្រពន្ធ ជាម្ដាយ ជាបងស្រី សាមញ្ញធម្មតាម្នាក់តែប៉ុណ្ណាះ ទោះរវល់ហត់នឿយ ប៉ុណ្ណា ដាច់ខាតត្រូវតែឆ្លៀតធ្វើតួនាទីមេផ្ទះរបស់យើងអោយបានល្អ
ហើយនេះគឺជាអ្វីដែលស្ត្រីទាំងអស់មិនអាចគេចវេសបាន ហើយវាក៏ជាអាវុធសំខាន់ដែលធ្វើអោយប្ដីយើងមិនរកម្ហូបក្រៅ មនុស្សស្រីឆ្លាតគឺត្រូវតែចឹង
បើកភ្នែកឡើងតែងខ្លួនស្អាតតែមួយមុខ មិនបានទេណា តែក៏មិនមានន័យថាមិនអោយយើងតែងខ្លួនស្អាតនោះដែរ វាត្រូវតែដើរទន្ទឹមគ្នា កុំដេកចាយលុយប្ដី ខំរកទាំងអស់គ្នា វាកាន់តែល្អ តែបើប្ដីអោយចាយ ទទួលទុកទៅ វាបានបុណ្យប្ដីយើងផង Caption វែងឆ្ងាយញាក់
យ៉ាងណាយើងក៏ឃើញមានមតិខ្លះ លើកឡើងបញ្ច្រាស់មកវិញថា៖ «ខុសពីបុរសមានកំណើត ដែលមិនប្រកាន់ថានារីមានកំណើត ឬអត់កំណើតទេ យកបានទាំងអស់»។












