
សង្គម
នៅថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ២០២១នេះ តាមរយៈផេកផ្លូវការរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហោះសារអបអរសាទរចំពោះបងប្រុសឈ្មោះ ណុប មាន អាយុ៧០ឆ្នាំជាកសិកររស់នៅភូមិ សែនសំ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។
លោក ណុប មាន មានមានសំណាងនេះគឺទទួលបាននូវការ ចាក់វ៉ាក់សាំងទី៥លាននៅព្រឹកថ្ងៃទី១៣ខែ កក្កដាឆ្នាំ២០២១នេះ។
លោកជំទាវ ឱ វណ្ណឌីន នឹងនាំយកថវិកាចំនួន ១០លានរៀលព្រមទាំងសម្ភារៈផ្សេងទៀតដែលជាជំនួយឧបត្ថម្ភទៅប្រគល់ជូនដោយ ផ្ទាល់។
សូមអរគុណបងប្អូនជនរួមជាតិដែលបានចូលរួមប្រយុទ្ធប្រឆាំងកូវីដ១៩ តាមរយៈការទទួលយកការចាក់វ៉ាក់សាំងដើម្បីការពារខ្លួននិងក្រុមគ្រួសារ។
សូមកោតសរសើរក្រុមគ្រូពេទ្យនិងអាជ្ញាធរ គ្រប់លំដាប់ថ្នាក់ដែលបានចូលរួមចាក់វ៉ាក់សាំងជូនប្រជាជនយើង ដែលមកដល់ពេលនេះយើងចាក់បាន៥០ភាគរយនៃចំនួនប្រជាជនដែលនឹងត្រូវចាក់១០លាននាក់៕


