
សង្គម
ភ្នំពេញ ៖ ចំណងស្នេហ៍រវាងអ្នកនាង សឿ សុធារ៉ា និងលោក សាពូន មីដាដា បានចាប់ដៃគ្នាកសាងគ្រួសារ បានចំណងដៃកូន២ហើយ ប៉ុន្តែចំណងស្នេហ៍នេះត្រូវបានគេសន្និដ្ឋានថា បានឈានដល់ផ្លូវបំបែក
ប៉ុន្តែអ្នកទាំងពីរមិនទទួលស្គាល់ ឬបដិសេធជុំវិញការចុះផ្សាយព័ត៌មានថាចំណងស្នេហ៍បែកបាក់ឡើយ។
ទោះជាយ៉ាងនេះក្ដី កាលពីពេលថ្មីៗនេះគឺមានការចាប់អារម្មណ៍ ក្រោយពេលតារាសម្តែងនាង សឿ សុធារ៉ា បានបង្ហោះសារ និងរូបភាពចាស់ៗជាមួយនិងស្វាមី គឺលោក សាពូន មីដាដាជាថ្មីឡើងវិញ ។
រហូតមកទល់ពេលនេះ ទាំងអ្នកនាង សឿ សុធារ៉ា និងលោក សាពូន មីដាដា ហាក់មិនបានទទួលស្គាល់ ឬបដិសេធណាមួយជុំវិញព័ត៌មានដែលបានចុះផ្សាយពីចំណងស្នេហ៍បែកបាក់របស់ពួកគេនោះឡើយ។ អ្នកទាំងពីរត្រឹមតែបានបង្ហោះសារនិយាយពាក្យប្លែកៗរៀងខ្លួន ដែលសំដៅទៅដល់ចំណងស្នេហ៍ដែលដើរដល់ផ្លូវបំបែក។
យ៉ាងណា ប៉ុន្មានថ្ងៃចុងក្រោយនេះ អ្នកនាង សឿ សុធារ៉ា បែរជាបានបង្ហោះរូបភាពចាស់ៗ ជាមួយលោក សាពូន មីដាដា ថា៖«ខំតែចាំតាំងពីថ្ងៃ ឥឡូវល្ងាចហើយទើបតែមកយកអូន ប៉ិនណាស់លោកប្តី Sapoun Midada»។
ចំណុចនេះហើយដែលដែលធ្វើឲ្យអ្នកគាំទ្រតារាទាំងពីរ ឆ្ងល់ ថាតើចំណងស្នេហ៍ជាប្តីប្រពន្ធរវាងអ្នកទាំងពីរបានវិលមកភាពប្រក្រតីឡើងវិញហើយ។











