
សង្គម
កាលពីពាក់កណ្ដាលឆ្នាំ២០១៨ អាជ្ញាធរបានរុះរើច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដោយកាត់យកកំពូលប្រាសាទបី នៃខ្លោងទ្វារ ដែលត្រូវបានសាងសង់តាំងពីឆ្នាំ១៩៨០ ដើម្បីយកទៅបន្តុបលើរង្វង់មូលឋានសួគ៌ក្រុងប៉ោយប៉ែត ។
តែយ៉ាងណាគម្រោងនេះត្រូវបានផ្អាកសាងសង់រង្វង់មូលនោះ បើតាមមន្ទីរសាធារណការ និងដឹកជញ្ជូន គឺដោយសារតែប៉ះពាល់ខូចខាតដល់ប្រព័ន្ធការពារសុវត្ថិភាពស្វ័យប្រវត្តិ នៃរនាំងបាំងផ្លូវឆ្លងកាត់ ពេលដែលរថភ្លើងឆ្លងកាត់ផ្លូវជាតិ។
យ៉ាងណានៅ ថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ២០២១ បើតាមរដ្ឋបានក្រុងប៉ោយប៉ែតបានបង្ហាញឲ្យដឹងពីប្រាសាទកំពូល៣ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែតគឺ ត្រូវបានអាជ្ញាធរក្រុង សហការជាមួយព្រះគ្រូចៅអធិការ និងគណៈកម្មការវត្តវេឡុវ័នពោធិញ្ញាណ(ហៅវត្តអូរឫស្សី) ភូមិអូរឫស្សី សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
រៀបចំសាងសង់ជាក្លោងទ្វារវត្តបានប្រមាណ 70 ភាគរយហើយ ដែលការសាងសង់នេះ គ្រោងនឹងបញ្ចប់នៅចុងឆ្នាំ2021 នេះ ។













